Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ត្រូវការ​ប្រតិកម្ម​រហ័ស និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឲ្យ​បាន​ទូលំទូលាយ​

ដោយ Pothe Thun
10/10/2019
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ត្រូវការ​ប្រតិកម្ម​រហ័ស និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឲ្យ​បាន​ទូលំទូលាយ​
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ វា​ទាមទារ​មន្ត្រី​ព័ត៌មាន​ប្រតិកម្ម​រហ័ស ដោយ​យក​ព័ត៌មាន​ពិត​មក​ផ្សព្វផ្សាយ និង​សំបូ​បែប ប្រៀបដូចជា​តន្ត្រី ដែលមាន​ឧបករណ៍​ច្រើន​ប្រភេទ​ប្រគុំ​រួមគ្នា នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ក្នុង​វគ្គ​ពង្រឹងសមត្ថភាព សារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន និង​មានការ​ចូលរួម​ពី​អ្នកសារព័ត៌មាន​មកពី​ស្ថាប័នឯកជន និង​រដ្ឋ ជាច្រើន​អ្នក​។​

​សព្វថ្ងៃនេះ ព័ត៌មាន​ឌីជីថល យើង​អាច​មើល​វា​បាន នៅលើ​ទូរ​សព្ទ​ដៃ​ទំនើប កុំព្យូទ័រ និង ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត ដែល​បាន​ភ្ជាប់​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​ក្នុង​ពិធី​បើក​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញថា ព័ត៌មាន​ឌីជីថល គឺជា​បាតុភាព​ថ្មី​សម្រាប់​សតវត្ស​ន៍ទី​២១ ដែលជា​សតវត្ស​ន៍​ពុទ្ធិ និង​លំហូរ​ព័ត៌មាន​។ ដោយសារ​ព័ត៌មាន​បច្ចុប្បន្ន មាន​ច្រើន​ហូរហៀរ ដូច្នេះ អ្នកអាន និង​ទស្សនា មើល​មិន​អស់​ទេ​។ វា​ប្រៀបបាន​មុខម្ហូប​ដ៏​ច្រើន​នៅលើ​តុ ចឹ​ង​អ្នក​ចូលចិត្ត​រសជាតិ​ណា គឺ​ចាប់យក​តែមួយ​ប្រភេទ​នោះ​។ បានន័យថា មនុស្ស​បច្ចុប្បន្ន ជ្រើស​រើសយក​ព័ត៌មាន​ណា ដែល​ស្របទៅនឹង​គំនិត​ខ្លួនឯង គឺ​មិនបាន​យកមក​ថ្លឹងថ្លែង​ឡើយ​។ កត្តា​នេះ បាន​បង្ក​ឲ្យ​កើតមាន​ព័ត៌មាន​ក្លែងក្លាយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ការបោះឆ្នោត គឺ​ត្រូវការ​ដណ្ដើមយក​ដួងចិត្ត និង​ការគិត​របស់​ប្រជាជន ដូច្នេះ​ការទប់ស្កាត់​ដំណឹង​ក្លែងក្លាយ​នេះ គឺជា​ការសំខាន់​បំផុត​។ ក្នុងនោះ ដើម្បី​បន្សាប​ព័ត៌មាន​មិន​ពិត​នេះ មន្ត្រី​ព័ត៌មាន​ត្រូវ​ស្វែងរក​ព័ត៌មាន​ពិត និង​ប្រភព​ច្បាស់លាស់ ព្រមទាំង​យកមក​ផ្សព្វផ្សាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​សហការគ្នា​ផ្សព្វផ្សាយ​ឲ្យ​បាន​សំបូរបែប​។​

​សូមបញ្ជាក់ថា ក្រៅពី​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​អ្នកសារព័ត៌មាន​នា​ថ្ងៃនេះ កាលពីពេល​កន្លង​ក្រសួង​ព័ត៌មាន​ក៏បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន ជូន​ដល់​អ្នកសារព័ត៌មាន​ឯកជន និង​រដ្ឋ ហើយ​ក៏បាន​បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ផងដែរ​។ នាពេល​អនាគត ក្រសួង​ក៏​នឹងមាន​វគ្គ​បណ្ដុះបណ្ដាល​អ្ន​ក​សារព័ត៌មាន​វ័យក្មេង ទៅ​សិក្សា​នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​

 

​អត្ថបទ​៖ សេង ផល្លី​
​រូបភាព​៖ អ៊ុន ណា​រាជ្យ​

Tags: ​ព័ត៌មាន​ក្លែងក្លាយរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកបង្កើត​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ប្រយោជន៍​សាធារណៈ ឬ​បុគ្គល​ដទៃ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

អ្នកបង្កើត​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ប្រយោជន៍​សាធារណៈ ឬ​បុគ្គល​ដទៃ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ជា​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​

ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ជា​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​

នគរបាល​ស្រុក​អង្គរជុំ​ម្នាក់​ត្រូវបាន​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ក្រឡាញ់​

នគរបាល​ស្រុក​អង្គរជុំ​ម្នាក់​ត្រូវបាន​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ក្រឡាញ់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.