Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អ្នកបង្កើត​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ប្រយោជន៍​សាធារណៈ ឬ​បុគ្គល​ដទៃ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

ដោយ Pothe Thun
10/10/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អ្នកបង្កើត​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ប្រយោជន៍​សាធារណៈ ឬ​បុគ្គល​ដទៃ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​ការលើកឡើង របស់​ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ បាន​លើកឡើងថា ក្រសួងមហាផ្ទៃ ជា​បុគ្គល​ផ្ទាល់ មាន​សមត្ថកិច្ច​ចាត់កា​រ​តាម​នីតិវិធី​ទៅលើ​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ ឬ​មហន្តរាយ​ដល់​បុគ្គល​ដទៃ រីឯ​ក្រសួង​ព័ត៌មាន មាន​តួនាទី​ជា​អ្នក​បន្សាប​ព័ត៌មាន​មិន​ពិត តែ​គ្មាន​សិទ្ធ​ទៅ​ចាប់ចង ឬ​ឃាត់ឃាំង​បុគ្គល​ទាំង​នោះឡើយ​។​

​ការលើកឡើង​នេះ ស្របពេល ដែល​អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោតទស្សន៍ បានរៀបចំ វគ្គ​ពង្រឹងសមត្ថភាព ស្ដីអំពី សារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ផ្សព្វផ្សាយ​អំពី ផលប៉ះពាល់​ដែល​បង្កដោយ​ព័ត៌មាន​ក្លែងក្លាយ នៅតាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត និង​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ទាំងអស់នោះ​។​

​ក្នុង​កិច្ចសម្ភាសន៍​ផ្ដាច់មុខ ជាមួយ​ទស្សន៍​ជាតិ​ខេត្តសៀមរាប ឯកឧត្តម ផុស សុវណ្ណ បាន​លើកឡើងថា នៅ​កម្ពុជា នៅក្នុង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​កម្ពុជា មាន​លក្ខណៈពិសេស គឺ​មិន​ត្រួតពិនិត្យ​ទៅលើ​កា​ផ្សាយ មាន​សិទ្ធ​លាក់​ប្រភព ដូច្នេះ​ក្រសួង​ព័ត៌មាន ឬ​មន្ទីរ​ព័ត៌មាន​មិនអាច​ដឹង​មុន មុន​ការចុះផ្សាយ​ទាំង​នោះទេ​។ ដូច្នេះ មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ត្រូវមាន​កិច្ចសហការ​ល្អជា​មួយ មន្ទីរ ស្ថាប័ន ឬ​អង្គភាព​នៅ​ជុំវិញ​រាជធានី​-​ខេត្ត​របស់ខ្លួន ដើម្បី​ដឹង​ពី​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បាន​ឆាប់រហ័ស​។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​ឯកឧត្តម អគ្គនាយក ក៏បាន​បន្ថែមថា ប្រសិនបើ​មានការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​អង្គភាព ឬ​ស្ថាប័ន​សា​ម៉ី សូម​ឲ្យ​ប្រធាន​អង្គភាព ឬ​ស្ថាប័ន ធ្វើ​ប្រតិកម្ម​រហ័ស​ខ្លួនឯង​ផងដែរ ហើយ​ក្រសួង​ព័ត៌មាន​នឹងចូលរួម​ដោះស្រាយ ប្រសិនបើ​មានការ​ស្នើសុំ​។​

​ឯកឧត្តម ផុស សុវណ្ណ បញ្ជាក់ថា ក្នុង​ប្រកាស​អន្តរក្រសួង​កាលពី​ឆ្នាំ​២០១៧ ដែលមាន​ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃ​សេណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ព័ត៌មាន​ចូលរួម បាន​ចែក​ភារកិច្ច​គ្នា​ច្បាស់ ដោយ​អ្នក​អនុវត្តន៍​ច្បាប់​គឺ​ក្រសួងមហាផ្ទៃ ចំពោះ​គេហទំព័រ​ព័ត៌មាន ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ក្រសួង​ព័ត៌មាន គឺ​ក្រសួង​ជា​ព័ត៌មាន​ជា​អ្នក​អនុវត្តន៍​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​។ ដោយឡែក គេហទំព័រ​ព័ត៌មាន ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ដែល​មិនមាន​ចុះបញ្ជី ហើយ​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​មិនឃើញ ក្រសួង​ប្រៃ​សេណីយ៍ និង​ទូរគមនាគមន៍ មាន​សិទ្ធ​បិទ​ប្រព័ន្ធ​ទាំងនោះ​។​

​សូមជម្រាបថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​ប្រើ​ច្បាប់​ស្ដី របប​សារព័ត៌មាន តាំងពី​ឆ្នាំ​១៩៩៥​មកម្ល៉េះ ដូច្នេះ​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​តាម​ស្ថានភាព​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ​ជា​បន្តបន្ទាប់​។​

​អត្ថបទ​៖ សេង ផល្លី​
​រូបភាព​៖ អ៊ុន ណា​រាជ្យ​

Tags: ព័ត៌មាន​មិន​ពិតឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ជា​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​

ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប ជា​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​

នគរបាល​ស្រុក​អង្គរជុំ​ម្នាក់​ត្រូវបាន​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ក្រឡាញ់​

នគរបាល​ស្រុក​អង្គរជុំ​ម្នាក់​ត្រូវបាន​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​ក្រឡាញ់​

ការវាយប្រហារទីតាំង​ផលិត​ថ្នាំ ពេទ្យ​ខុសច្បាប់របស់​អាមេរិក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​រឿង​មិន​ស្របច្បាប់​

ការវាយប្រហារទីតាំង​ផលិត​ថ្នាំ ពេទ្យ​ខុសច្បាប់របស់​អាមេរិក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​រឿង​មិន​ស្របច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.