Monday, January 18, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

ដោយ Pothe Thun
08/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
109
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​បដិមា​ធំ​មួយ​ដែល​លម្អ​ដោយ​សំពត់​រំយោល​ទម្លាក់​មក​ខាងមុខ​មាន​ប្រវែង​បណ្តោយ​១១៤​សង់ទីម៉ែត្រ ទំហំ​ស្មា​៥៤​សង់ទីម៉ែត្រ និង​ចង្កេះ​ទំហំ​៤៤​សង់ទីម៉ែត្រ ត្រូវបាន​ប្រទះឃើញ​នៅ​ជ្រុង​ឦសាន​នៃ​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ដោយសារ​ប្រជាជន​ដែល​រស់នៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង បាន​ជីក​យក​ដី​ទៅ​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​។​

​លោក ថៃ មិច ជា​អ្នក​ប្រទះឃើញ​បដិមា បានឱ្យដឹងថា កន្លងមក​លោក​តែង​ជីក​យក​ដី​នៅ​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​ក្នុង​ក​សិន្ធុ​ក្បែរ​ប្រាសាទ​ព្រះ​គោ​ដើម្បី​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​របស់គាត់ ដែល​ពីដំបូង​ឡើយ​លោក​មិន​នឹកស្មានថា​ជា​បដិមា​នោះទេ តែ​មើល​តាម​សណ្ឋាន​ថ្ម លោក​មានការ​សង្ស័យ រួច​ក៏បាន​កាយ​ដី​បន្ត ទើប​ដឹងថា​ជា​បដិមា ហើយ​បញ្ឈប់​សកម្មភាព និង​បាន​រាយការណ៍​ទៅ​នគរបាល​បេតិកភណ្ឌ ដើម្បី​មាន​វិធាន​ការយកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

18/01/2021
អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

18/01/2021

​លោក​អនុ​សេនី​យិ៍​ទោ អួន យ៉ង់ នគរបាល​បេតិកភណ្ឌ​ប្រចាំ​ឧទ្យាន​រលួស​បានឱ្យដឹង​ថា ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម លោក​បានស្នើ​សុំឱ្យ​ផ្អាក​សកម្មភាព រង់ចាំ​លោក​ចុះមក​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ និង​រាយការណ៍​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ព្រោះ​កន្លងមក មាន​ប្រជាជន​បាន​ជួបប្រទះ​នូវ​បដិមា​ផ្សេងៗ​ដូច​ករណីនេះ​ជាច្រើន​ដង​មកហើយ និង​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​ជាប្រចាំ ដែល​នេះ​ជា​សកម្មភាព​ដ៏​គំរូ​គួរ​យកតម្រាប់​តាម ដូច្នេះ តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជាជន ក៏ដូចជា​សាធារណជន​ទាំងអស់ ដែល​បាន​ប្រទះឃើញ​នូវ​បដិមា សំណល់​បុរាណវត្ថុ​នៅ​កន្លែង​ណាក៏ដោយ សូម​ប្រគល់​ឬ​រាយការណ៍​ដល់​អាជ្ញាធរ​កុំបី​ខាន​។​

 

​លោក ឈូក សុ​ម៉ា​ឡា បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា ជាបឋម​ទាក់ទង​នឹង​ភិនភាគ​បដិមា​នេះ ភ្លាមៗ​មិនអាច​សន្និដ្ឋានបាន​នៅឡើយ​ថា ជា​ទ្វារបាល ឬ​ព្រះ​វិស្ណុ ឬអ្វី​ផ្សេង នោះទេ ដោយហេតុ​នៃ​ការបាត់បង់​ផ្នែក​សំខាន់ៗ​នៃ​តួខ្លួន​ច្រើន ដូច្នេះ​ជា​កិច្ច​ការបន្ត​ដើម្បី​អភិរក្ស​រូប​បដិមា​នេះ ក្រុមការងារ​នឹង​គូររូប ថតរូប វាស់វែង ចងក្រង​ឯកសារ បន្ទាប់មក​យកទៅ​រក្សាទុក​នៅ​រោង​ជាង ដើម្បីឱ្យ​អ្នកជំនាញ​ផ្នែក​ជួសជុល​ថ្ម​សម្អាត និង​ត​ភ្ជាប់​នូវ​បំណែក​បដិមា​នេះ​ឡើងវិញ​មុននឹង​តាំង​បង្ហាញ​ជា​សាធារណៈ​។​

​សូមបញ្ជាក់ថា បដិមា​ដែល​បាន​រកឃើញ​មិន​ពេញលក្ខណៈ​ពេញលេញ​ជា​តួខ្លួន​នោះទេ ព្រោះ​ព្រះ​កេស ព្រះ​ហ​ស្ថ​ទាំងសងខាង និង​ព្រះបាទ​ទាំងពីរ​ត្រឹម​ជង្គង់​ត្រូវបាន​បាត់បង់ និង​ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ដោយមាន​ការចូលរួម​ពី​តំណាង​នគរបាល​ការពារ​បេតិកភណ្ឌ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​ប្រាសាទបាគង មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ខេត្តសៀមរាប​៕

 

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក​សិន្ធុ​ប្រាសាទ​ព្រះ​គោនគរបាល​បេតិកភណ្ឌ​ប្រចាំ​ឧទ្យាន​រលួសបដិមាបុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរាភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

លុយ​សុទ្ធ​ខុសច្បាប់​ជាង​២​លាន​ដុល្លារ នាំយក​ពី​ប្រទេស​ចិន ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​នៅ​សៀមរាប​

លុយ​សុទ្ធ​ខុសច្បាប់​ជាង​២​លាន​ដុល្លារ នាំយក​ពី​ប្រទេស​ចិន ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​នៅ​សៀមរាប​

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប អះអាងថាមិនមាន​ជ្រូក​នាំចូល​ពី​វៀតណាម​ទេ ខណៈ​ខេត្ត​មួយចំនួន​កំពុង​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប អះអាងថាមិនមាន​ជ្រូក​នាំចូល​ពី​វៀតណាម​ទេ ខណៈ​ខេត្ត​មួយចំនួន​កំពុង​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,118)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,848)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (329)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.