Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប អះអាងថាមិនមាន​ជ្រូក​នាំចូល​ពី​វៀតណាម​ទេ ខណៈ​ខេត្ត​មួយចំនួន​កំពុង​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

ដោយ Pothe Thun
09/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី​០៨​ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​អះអាងថា ខេត្តសៀមរាប មិនមាន​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយក៏​មិនមាន​ជ្រូ​ន​នាំចូល​ពី​ប្រទេស​វៀតណាម​ឡើយ​។​

​មន្ត្រី​ជំនាញ​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ ខណៈ​មានការ​ផ្ទុះឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ខេត្តរតនគិរី និង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង​ផងដែរ​។​

​ជាមួយនឹង​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទៅ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សាខុន ធ្លាប់បាន​ប្រកាសថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​កាច​សាហាវ​អាចធ្វើ​ឲ្យ​ជ្រូក​ស្លាប់​ដល់​១០០​ភាគរយ ប៉ុន្តែ​ជំងឺ​នេះ​មិន​ឆ្លង ឬ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក ព្រំ វិច បាន​បញ្ជាក់ថា ទោះ​មិនមាន​សញ្ញា​នៃ​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្នុង​ខេត្ត​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​ក្ដី ក៏​ក្រុមមន្ត្រី​ជំនាញ នៅតែ​បន្ត​តាមដាន ស្រាវជ្រាវ​យ៉ាង​ហ្មង​ចត់ និង​ជាប្រចាំ​ទៅលើ​សុខភាព​សត្វ​ជ្រូក​នៅ​ទូទាំង​ខេត្ត និង​បាន​ណែនាំ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូល​ជ្រូក និង​ទីផ្សារ​ជ្រូក​ឱ្យធ្វើ​អនាម័យ​ឱ្យបាន​ជាប្រចាំ ជាមួយគ្នា​នោះ មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប បាន​កំពុងតែ​បង្កើន​ការត្រួតពិនិត្យ​លើ​សុខភាព​សត្វ​ជ្រូក​ដែល​ត្រូវ​យកមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ដូចជា​ការពិនិត្យ​សត្វ​ជ្រូក​ដឹក​តាម​រថយន្ត តាម​ម៉ូតូ តាម​កសិដ្ឋាន និង​កន្លែង​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ដោយមាន​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ជាមុន​ផងដែរ​។ ចំពោះ​សាច់ជ្រូក​ទាំងអស់ ដែល​បាន​ដាក់លក់​នៅលើ​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប គឺ​ត្រូវតែមាន​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ និង​មាន​បោះត្រា​នៅលើ​សាច់ជ្រូក​តែម្តង​។​

​សូម​រំលឹកថា កាល​ខែមីនា ឆ្នាំ​២០១៩​នេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​ម្ដង​រួចមកហើយ នៅ​ខេត្តរតនគិរី បណ្ដាល​ឲ្យ​ជ្រូក​ចំនួន​ប្រហែល ៤០០​ក្បាល​បាន​ងាប់ ខណៈ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា សង្ស័យថា​មានការ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម​។ រីឯ​ប្រទេស​វៀតណាម ក៏បាន​រងគ្រោះ ពី​ការឆ្លង​ជំងឺ​នេះ ពី​ប្រទេស​ចិន កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​ផងដែរ​៕

​អត្ថបទ និង​រូបភាព​៖ លោក ឃុ​ត សៅ​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​​ជ្រូក​នាំចូល​ពី​វៀតណាមមន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាបមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដាំ​កូនឈើ បង្ហាញ​ពី​ការចូលរួម​ជួយ​ការពារ​ភព​ផែន​ដែននិង​ការពារ​ប្រាសាទបុរាណ​ខ្មែរ​

ការដាំ​កូនឈើ បង្ហាញ​ពី​ការចូលរួម​ជួយ​ការពារ​ភព​ផែន​ដែននិង​ការពារ​ប្រាសាទបុរាណ​ខ្មែរ​

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.