Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ការដាំ​កូនឈើ បង្ហាញ​ពី​ការចូលរួម​ជួយ​ការពារ​ភព​ផែន​ដែននិង​ការពារ​ប្រាសាទបុរាណ​ខ្មែរ​

ដោយ Pothe Thun
09/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
151
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កូនឈើ គគីរ និង​ក្រញូង ចំនួន​៥០០០​ដើម ត្រូវបាន ដាំ​នៅលើ​ផ្ទៃដី ៣​ហិច​តា ស្ថិតនៅ​ខាងកើត​ប្រាសាទ​ប្រិ​យ៍ ក្នុង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ដើម្បី​រក្សា​ទុកជា​គម្រប​ការពារ​កំដៅ​របស់​ភពផែនដី និង​មួយផ្នែក​ទៀត​ជា​របាំង​ការពារ​ប្រាសាទបុរាណ ពី​គ្រោះធម្មជាតិ​នានា​។

​ព្រះ​វិជ័យ​រង្សី សាសន​ធ​រោ ឡា​ច លាង អនុគណ​ក្រុង​សៀមរាប​មាន​ថេរ​ដិ​ការ​ថា ការដាំ​កូនឈើ​គឺ​ផ្តល់​អត្ថប្រយោជន៍​ធំធេង​ណាស់​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស​សត្វ និង​ទទួលបាន​អា​និ​សង្ឃ​ទាំងយប់​ទាំង​ថ្ងៃ​ដូច​ការកសាង​ផ្លូវ ជីក​អណ្តូង កសាង​កុដិ​សាលា​ជាដើម ដែរ​។ ព្រះអង្គ​រំលឹក​ពី​ពុ​ទ្ឋ​ប្រវត្តិ​នៃ​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​បរមគ្រូ​នៃ​យើង ថា ព្រះអង្គ​បាន​ប្រសូត្រ​ក៏​នៅក្នុង​ព្រៃ សាង​ព្រះ​ភ្នួ​ស​ក៏​នៅ​ក្នុងព្រៃ និង​បរិ​និ​ពា្វ​ន​ក៏​ក្នុងព្រៃ​។ តាម​ជាក់ស្តែង ធម្មជាតិ​និង​ព្រៃឈើ​ទាំងឡាយ​អាច​រស់​នៅលើ​ភពផែនដី​យើង​នេះ​បាន​ដោយ មិនចាំបាច់​មាន​មនុស្ស តែម​នុស្ស សត្វ​ទាំងឡាយ មិនអាច​រស់នៅ​ដោយ​ខ្វះ​ព្រៃឈើ​និង​ធម្មជាតិ​បានទេ​។​

​មាន​វត្តមាន​ក្នុងឱកាស​ន​នោះ លោកជំទាវ ម៉ែន នារី​វុ​ឌ្ឍី ហូ​សិ​ទ្ឋី ស្នងការ​ទំនាក់ទំនង​សាធារណៈ​នៃ​សមាគម​កាយ​រិ​ទ្ឋ​នារី​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​កម្ពុ​ជា​រដ្ឋ​កម្ពុជា បាន​ផ្តើមគំនិត​និង​ស្នើ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា នៅពេល​ខាងមុខៗ សូមឱ្យ​ជួយ​ដាំ​ដើម​សាលព្រឹក្ស​នៅទីនេះ​ផង ដើម្បី​អភិវឌ្ឍន៍​ទីនេះ​ឱ្យក្លាយ​ទៅជា​ពុ​ទ្ឋ​មណ្ឌល ជា​តំបន់​ទេសចរណ៍​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា និង​វប្បធម៌ ទុក​សម្រាប់​តកូនតចៅ​ជំនាន់​ក្រោយ​របស់​យើង​នៅ​ថ្ងៃ​ខាងមុខ​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មន្ត្រី​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​បញ្ជាក់ថា ព្រៃឈើ​វា​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ភាព​គង់វង្ស​របស់​ប្រាសាទ ព្រៃឈើ​បានផ្តល់​នូវ​របាំង​មួយ​យ៉ាង​ធំ​ទប់​កម្លាំង​ខ្យល់​កុំឱ្យ​បោកបក់​មកលើ​ប្រាសាទ​និង​ជួយ​រក្សា​សំណើម​សម្រាប់​ចិញ្ចឹម​ថ្ម​ប្រាសាទ​ឱ្យមាន​លំនឹង​និង​ស្រូប​ទាញ​ជាតិ​ទឹក​ពី​ដើមឈើ​ទៅវិញទៅមក​ផងដែរ​ព្រមទាំង​ទប់​នូវ​ការហូរ​ច្រោះ​ដី​ទៀតផង​។​បើ​គ្មាន​ដើមឈើ​ទេ ប្រាសាទ​ទាំងឡាយ​របស់​យើង​មិន​ស្ថិតនៅ​គង់វង្ស​រាប់ពាន់​ឆ្នាំ​មកដល់ពេលនេះ​នោះទេ ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ គ្មាន​សំណើម ថ្ម​ប្រាសាទ​នឹង​ប្រេះ​ជា​បន្តបន្ទាប់​ផងដែរ ។ ជាក់ស្ដែង ព្រៃឈើ​ជួយ​ការពារ​លំនឹង​បរិស្ថាន ការពារ​ខ្យល់ និង​ការពារ​បំណាក់​ដី ជាពិសេស​ព្រៃឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ជួយ​ការពារ​និង​ទប់​លំនឹង​ប្រាសាទ​មិនឱ្យ​ស្រុត​ឬ​ដួលរលំ ព្រោះថា​គ្រឹះ​របស់​ប្រាសាទ គឺ​ធ្វើ​ពី​ដីខ្សាច់ ហើយ​វា​មាន​ទំនាក់ទំនង​ទៅនឹង​ប្រភពទឹក ប្រសិនបើ​អស់​ព្រៃឈើ នោះ​ប្រភពទឹក​ក្រោម​ដី​ក៍​នឹង​បាត់បង់ ហើយ​វា​បន្ត​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ ដែល​គេ​ដឹងថា​គ្រឹះ​ប្រាសាទ​រឹងមាំ​ដោយមាន​ខ្សាច់​និង​ទឹក​នៅ​ពីក្រោម​។​

​សូមជម្រាបថា ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ចាប់ពី​ខែមិថុនា​ឆ្នាំ​២០១៩​មក មាន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​ចូលរួម​ដាំ​កូនឈើ​ជាង​១​ម៉ឹ​ន​ដើម​ហើយ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ត្រៀម​បំរុង​ដី​សម្រាប់​ដាំ​កូនឈើ​រួមគ្នា ចំនួន​៣៥​ហិកតា​ទៀត ដែលមាន​ទីតាំង​ចំនួន​៦ កន្លែង​ខុសៗ​គ្នា និង​បាន​បំរុង​កូនឈើ​សម្រាប់​មហាជន​ដាំ​បន្ថែមទៀត ចំនួន​៤​ម៉ឺន​ដើម មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ត្រៀមចាំ​ផ្តល់​កូនឈើ​ប្រគេន និង​ជូន​ទៅតាម​សំណូមពរ​ដល់​ព្រះសង្ឃ​គ្រប់​ទី​អារាម និង​អង្គភាព​មន្ទីរ​ស្ថាប័ន នានា រួមទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ផងដែរ ដែល​ត្រូវ​ការយក​កូនឈើ​ទៅ​ដាំ​។​

 

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: គម្រប​ការពារ​កំដៅ​របស់​ភពផែនដីឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាបដាំ​កូន​ឈើប្រាសាទបុរាណសមាគម​កាយ​រិ​ទ្ឋ​នារី​កម្ពុជាអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

គណ​:​កម្ម​ការ​ខេត្តសៀមរាបលុបបំបាត់​ឱសថ​ក្លែងក្លាយនិងសេវា​សុខាភិបាល​ខុស​ច្បាប់ បើក​កិច្ចប្រជុំ​ត្រីមាស ឆ្នាំ​២០១៩

គណ​:​កម្ម​ការ​ខេត្តសៀមរាបលុបបំបាត់​ឱសថ​ក្លែងក្លាយនិងសេវា​សុខាភិបាល​ខុស​ច្បាប់ បើក​កិច្ចប្រជុំ​ត្រីមាស ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.