សប្បុរសជននិងក្រុមនិស្សិតមកពីប្រទេសកូរ៉េ រួមមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ស្រុកបន្ទាយស្រី
ដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទផងនោះ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គការសេវាកម្មដើម្បីសន្តិភាពកូរ៉េ រួមនឹងសាស្ដ្រាចារ្យ និងនិស្សិតមកពីប្រទេសកូរ៉េ និងនិស្សិតកម្ពុជាជាង ៣០នាក់ បានចុះទស្សនៈកិច្ចសិក្សា និងរួមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ក្នុងឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កញ្ញា គីម ស័រយ៉ុន តំណាងក្រុមនិស្សិតមកពីប្រទេសកូរ៉េ ...