Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារតូចអាយុ៥ឆ្នាំក្នុងក្របខណ្ឌទូទាំងខេត្តនៅថ្ងៃនេះ

ដោយ Pothe Thun
01/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារតូចអាយុ៥ឆ្នាំក្នុងក្របខណ្ឌទូទាំងខេត្តនៅថ្ងៃនេះ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារតូចអាយុ៥ឆ្នាំក្នុងក្របខណ្ឌទូទាំងខេត្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោមអធិបតីភាពលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។

លោក នួន ពុទ្ធារ៉ា មានប្រសាសន៍ថា យុទ្ធសាស្រ្ត និងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារតូចអាយុ៥ឆ្នាំនាពេលនេះ គឺជាជំហានថ្មីមួយទៀត កំពុងជ្រាបចូលកាន់តែរឹងមាំក្នុងថ្នាលបណ្តុះបណ្តាលធនធានមនុស្ស និងជាឋាមពលនៃការពង្រឹងគ្រឹះលើវិស័យអប់រំសិក្សាធិការជាតិ ដូចដែលប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឡើងក្នុងន័យនេះ តាំងពីថ្ងៃប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំមកម្លេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកមានប្រសាសន៍បន្ថែមថា មុននេះ ប្រជាពលរដ្ឋដែលមានកូនចៅអាយុ៥ឆ្នាំ មានការគិតនិងការព្រួយបារម្ភជាប់ជានិច្ចក្នុងរង្វង់គ្រួសាររបស់ខ្លួន ដោយពួកគាត់យល់ថា កុមារអាយុ៥ឆ្នាំ គឺបានចូលរៀននៅថ្នាក់មត្តេយ្យសិក្សា ហើយកម្រិតថ្នាក់មត្តេយ្យនេះ វាជាថ្នាក់ចាប់ផ្តើមមួយ សម្រាប់ការចាប់យកសមត្ថភាពនៃកុមាតូចលើវិថីសិក្សារបស់ពួកគេ ដើម្បីឆ្ពោះទៅរកការកសាងសមត្ថភាពជាអ្នកកាន់កូនសោរអនាគតដោយខ្លួនឯង ហេតុនេះការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កុមារតូចអាយុ៥ឆ្នាំ គឺជាក្តីសង្ឃឹមដែលមិននឹកស្មានដល់។

លោកអភិបាលក្រុងសៀមរាប មានប្រសាសន៍ទៀតថា ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាគ្រប់រូបនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់គ្រប់វិធីសាស្ត្រ ក្នុងការស្វះស្វែងរកវ៉ាក់សាំងយកមកចាក់ជូនដល់ប្រជាជនកម្ពុជា ដែលបញ្ហានេះ គឺ ជាការគិតគូដ៏ធ្ងន់បំផុតសម្ដេចតេជោ ចំពោះអាយុជីវិតនៃប្រជាជននេះហើយ ដូច្នេះក្នុងនាមជាពលរដ្ឋកម្ពុជា សូមគាំទ្រចំពោះគតិបណ្ឌិតនៃតេជោ សែន ដែលថា សិទ្ធិដែលមនុស្សត្រូវការដំបូងបំផុត មុននឹងចង់បានអ្វីៗបន្ថែមទៀត គឺសិទ្ធិរស់រានមានជីវិត អរគុណសន្តិភាព។

ឯកឧត្តម ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា កុមារតូចអាយុ៥ឆ្នាំនៅខេត្តសៀមរាប មានចំនួនជាង ២២ម៉ឺននាក់ ហើយយុទ្ធនាការនេះមានរយៈពេល១៤ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ប៉ុន្តែក្រោយពីយុទ្ធនាការ១៤ថ្ងៃនេះ មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពនៅតាមបណ្តាឃុំ-សង្កាត់ ក្រុង-ស្រុកទាំង១២ទូទាំងខេត្ត នៅតែបង្កឱកាសសម្រាប់កុមារតូចអាយុ៥ឆ្នាំ បានទទួលវ៉ាក់សាំងបង្ការនេះ គ្រប់ៗគ្នា។

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កុមារចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល ដល់កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល ដល់កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបណែនាំឲ្យអាជ្ញាធរក្រុងស្រុកចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

អាជ្ញាធរខេត្តសៀមរាបណែនាំឲ្យអាជ្ញាធរក្រុងស្រុកចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យជំនាញនីមួយៗ សហការគ្នាឲ្យបានល្អ និងច្បាស់លាស់ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិ អាស៊ី-អឺរ៉ុប លើកទី១០ ដែលនឹងប្រារព្ធធ្វើនៅ ថ្ងៃទី ២៣-២៤ ខែវិច្ឆិកាខាងមុខនេះ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យជំនាញនីមួយៗ សហការគ្នាឲ្យបានល្អ និងច្បាស់លាស់ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិ អាស៊ី-អឺរ៉ុប លើកទី១០ ដែលនឹងប្រារព្ធធ្វើនៅ ថ្ងៃទី ២៣-២៤ ខែវិច្ឆិកាខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.