Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យជំនាញនីមួយៗ សហការគ្នាឲ្យបានល្អ និងច្បាស់លាស់ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិ អាស៊ី-អឺរ៉ុប លើកទី១០ ដែលនឹងប្រារព្ធធ្វើនៅ ថ្ងៃទី ២៣-២៤ ខែវិច្ឆិកាខាងមុខនេះ

ដោយ Pothe Thun
02/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យជំនាញនីមួយៗ សហការគ្នាឲ្យបានល្អ និងច្បាស់លាស់ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិ អាស៊ី-អឺរ៉ុប លើកទី១០ ដែលនឹងប្រារព្ធធ្វើនៅ ថ្ងៃទី ២៣-២៤ ខែវិច្ឆិកាខាងមុខនេះ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារ រៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមប្រជុំផ្ទាល់ និងតាមប្រពន្ធ័ Zoom ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏បញ្ជាក់ថា វេទិកាតុមូល និពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០នេះ គឺក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវរៀបចំទាំងស្រុង ដែលកិច្ចការងារនេះ ត្រូវធ្វើយ៉ាងណា អោយមានកិច្ចសហការគ្នាល្អ នៅគ្រប់ផ្នែកគ្រប់ជំនាញនៅក្នុងក្រសួង និង ស្ថាប័ន អង្គភាពពាក់ពន្ធ័ទាំងអស់ ក៏ដូចជាមួយស្ថាប័នអន្តរជាតិ ដែលត្រូវរួមគ្នាធ្វើ។

ដូច្នេះចាប់ពីពេលនេះទៅ គឺត្រៀមអោយបានគ្រប់លក្ខណ:ទាំងអស់កុំអោយមានបញ្ហាអ្វីកើតឡើង និងត្រៀមដោះស្រាយរាល់បញ្ហាដែលកើតមាន ឡើងដោយយថាហេតុ ក្នុងនោះប្រពន្ធ័កាបអុបទិក អ៊ីនធើណេត ត្រូវធានាអោយបានរឹងមាំកុំអោយមានភាពរអាក់រអួល ព្រោះកិច្ចប្រជុំនេះ ធ្វើឡើងតាមប្រពន្ធ័ អនឡាញ ជាមួយបណ្តានិពន្ធនាយក នៅក្រៅប្រទេស។ ទន្ទឹមនេះ ទូរទស្សន៏ជាតិកម្ពុជា ក៏ត្រូវធានាអោយការផ្សាយបន្តផ្ទាល់តាមប្រពន្ធ័ LiveYou និងការថតទុក ត្រូវធ្វើយ៉ាងណាអោយមានគុណភាពច្បាស់ល្អ និងរក្សាទុកក្នុង ប្រពន្ធ័ទិន្នន័យអោយត្រឹមត្រូវ ហើយគ្រប់ផ្នែកគ្រប់ជំនាញក៏ត្រូវត្រៀម ធនធានមនុស្ស ដើម្បីបំពេញកិច្ចការងារតាមជំនាញនីមួយៗ អោយបានច្បាស់លាស់ ព្រោះជាព្រឹត្តការណ៏ដ៏សំខាន់សម្រាប់មុខមាត់នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះជាជំហានទៅមុខទៀតក្រុមការ ងាររបស់ក្រសួងព័ត៌មាន ត្រូវធ្វើយ៉ាងណាពន្លឿនកិច្ចការដែលនៅសេសសល់ជាមួយ មូលនិធិអាស៊ីអឺរ៉ុប ដើម្បីផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាធ្វើបច្ចុប្បន្នភាពនៃការត្រៀមលក្ខណៈសម្រាប់ រៀបចំ ព្រឹត្តការណ៏និពន្ធនាយកសារព័ត៌មានលើកទី១០ អោយទទួលបានលទ្ធផលល្អ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានជម្រាបជូនថា វេទិកាតុមូលនិពន្ធនាយកសារ ព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ គ្រោងធ្វើឡើងនៅថ្ងៃទី២៣ និង ២៤ ខែវិច្ឆិកាខាងមុខនេះ គឺ ជាព្រឹត្តការណ៏អមទាំង៦ នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ វេទិកានិពន្ធយកសារព័ត៌មាន សម្រាប់ឆ្នាំនេះ គឺធ្វើតាមប្រពន្ធ័ហាយប្រ៊ីដ តាមបែបរូបវន្ត័ និងនិមិត្ត ដែលត្រូវបានអញ្ជើញនិពន្ធនាយកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ប្រមាណពី ២៤ ទៅ ២៦រូប ចូលក្នុងវេទិកានេះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្តបទនិងរូបភាព៖ទូរទស្សន៍ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សាស្តីពីការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សាស្តីពីការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប

ព្រឹទ្ធសភាកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការកំណត់ឱ្យថ្នាក់ដឹកនាំជាតិកំពូលៗ ត្រូវតែជាឥស្សរជនមានសញ្ជាតិតែមួយ

ព្រឹទ្ធសភាកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការកំណត់ឱ្យថ្នាក់ដឹកនាំជាតិកំពូលៗ ត្រូវតែជាឥស្សរជនមានសញ្ជាតិតែមួយ

យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១០០នាក់ទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់អគារនៅនីហ្សេរីយ៉ា

យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១០០នាក់ទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់អគារនៅនីហ្សេរីយ៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.