Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំពិភាក្សាស្តីពីការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប

ដោយ Pothe Thun
02/11/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កិច្ចប្រជុំពិភាក្សាស្តីពីការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣របស់ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការចងក្រងឯកសារសម្រាប់ចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នៅសាលប្រជុំនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើ សូចនាករ និតិវិធី ការដាក់ពាក្យស្នើសុំការចូលរួម ជាបេក្ខភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាបចំនួនប្រមាណជាង៣០រូប ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍និងជាប្រធានលេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប មានប្រសាសន៍ថា៖ ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ ទាំង៤១ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល និងដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បងប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែក យ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។

លោក ង៉ូវ សេងកាក់ មានប្រសាសន៍បន្ថែមថា៖សូចនាករនិងលក្ខណៈវិនិច្ឆ័យរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងធ្វើការវាយតម្លៃលើសូចនាករសំខាន់ៗ ចំនួន៧ រួមមាន ៖ ១. សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន , ២. សូចនាករគោលនៃភាពស្អាត , ៣. សូចនាករគោលនៃការគ្រប់គ្រងសំណល់ , ៤. សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង , ៥. សូចនាករគោលនៃតំបន់បៃតង , ៦. សូចនាករគោលនៃសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និង ៧. សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានលេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប មានប្រសាសន៍ទៀតថា៖ ការរៀបចំបង្កើតនូវការប្រឡងប្រណាំងទីក្រុងស្អាត បានជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីក្រុង ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះសម្រាប់ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣នេះ មានសុពលភាព៣ឆ្នាំ ដោយគិតពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥ ហើយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានកំណត់យកការបរិច្ឆេទនៃការដាក់ពាក្យតាមប្រព័ន្ឋអនឡាញ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងចុះពិនិត្យផ្ទៀងផ្ទាត់វាយតម្លៃទីតាំងជាក់ស្តែងរបស់ក្រុង ខណ្ឌបេក្ខភាព ចន្លោះពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

គួររម្លឹកថា៖នៅឆ្នាំ២០១៨ខេត្តសៀមរាប ទទួលបានពានរង្វាន់ផ្ការំដួល៣ទងនៃការប្រឡងប្រណាំងទីក្រុងស្អាត ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទីក្រុងស្អាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹទ្ធសភាកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការកំណត់ឱ្យថ្នាក់ដឹកនាំជាតិកំពូលៗ ត្រូវតែជាឥស្សរជនមានសញ្ជាតិតែមួយ

ព្រឹទ្ធសភាកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការកំណត់ឱ្យថ្នាក់ដឹកនាំជាតិកំពូលៗ ត្រូវតែជាឥស្សរជនមានសញ្ជាតិតែមួយ

យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១០០នាក់ទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់អគារនៅនីហ្សេរីយ៉ា

យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១០០នាក់ទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់អគារនៅនីហ្សេរីយ៉ា

ប្រទេសថៃ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ សម្រាប់ទទួលទេសចរ មកពីប្រទេសចំនួន៦០

ប្រទេសថៃ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ សម្រាប់ទទួលទេសចរ មកពីប្រទេសចំនួន៦០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.