Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សប្បុរសជននិងក្រុមនិស្សិតមកពីប្រទេសកូរ៉េ រួមមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ស្រុកបន្ទាយស្រី

ដោយ Pothe Thun
26/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សប្បុរសជននិងក្រុមនិស្សិតមកពីប្រទេសកូរ៉េ រួមមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ស្រុកបន្ទាយស្រី
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទផងនោះ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គការសេវាកម្មដើម្បីសន្តិភាពកូរ៉េ រួមនឹងសាស្ដ្រាចារ្យ និងនិស្សិតមកពីប្រទេសកូរ៉េ និងនិស្សិតកម្ពុជាជាង ៣០នាក់ បានចុះទស្សនៈកិច្ចសិក្សា និងរួមគ្នាសាងសង់អគារសិក្សាមួយខ្នង ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រិយ៍ ក្នុងឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

កញ្ញា គីម ស័រយ៉ុន តំណាងក្រុមនិស្សិតមកពីប្រទេសកូរ៉េ បានបង្ហាញថា ការចូលរួមចំណែកជួយអភិវឌ្ឍន៍វិស័យអប់រំ និងស្វែងយល់អំពីវប្បធម៌រវាងប្រទេសទាំងពីរនេះ ជាការទំនាក់ទំនងដ៏ជិតស្និតជាមួយគ្នា ក្នុងនាមជាគ្រួសារមនុស្សជាតិតែមួយ បើទោះបីជាមានសញ្ជាតិ និងជំនឿផ្សេងៗគ្នាក៏ដោយ ពួកគាត់ធ្វើឡើងដើម្បីប្រយោជន៍រួម បង្កើតនូវសុខសន្ដិភាពជាសកល នៅលើពិភពលោក ក៏ដូចជាការចូលរួមសកម្មភាពជួយដល់សហគមន៍ក្រីក្រ ព្រមទាំងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ការដែលពួកគាត់មកប្រទេសកម្ពុជា គឺដើម្បីចូលរួមជាមួយអ្នកស្ម័គ្រចិត្តនៅក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍ដែលកំពុងបន្តនៅទូទាំងពិភពលោក ជាពិសេសការចូលរួមអភិវឌ្ឍន៍អគារសិក្សាថ្មីនេះ គឺពួកគាត់ស្រលាញ់ប្រជាជនកម្ពុជា និងសម្រាប់ជាមិត្តភាពយូរអង្វែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ឡាប់ មុំ នាយិកាសាលាបឋមសិក្សាប្រិយ៍ បានសម្ដែងក្ដីរីករាយ ក្រោយពេលទទួលអគារសិក្សាថ្មី និងបំពាក់នូវសម្ភារៈផ្សេងៗ ព្រមទាំងបានទទួលនូវសមិទ្ធផលជាច្រើនទៀត ពីសាកលវិទ្យាល័យឃុនកុក ប្រទេសកូរ៉េ ព្រោះអគារអប់រំនេះ វានឹងជួយជំរុញឱ្យសិស្សានុសិស្សឈប់បោះបង់ការសិក្សា ព្រមទាំងជួយការលើកកម្ពស់គុណភាពអប់រំថែមទៀតផង។ លោកស្រីថា អគារសិក្សានេះមាន ២បន្ទប់ ដោយសាលា និងសហគមន៍ចូលរួម១៥ភាគរយ ហើយក្រុមនិស្សិតបានជួយបំពាក់សម្ភារៈសិក្សា ការិយាល័យ និងសំអាតទីធ្លាសាលា លាបថ្នាំថ្មី១អគារ គូររូបលម្អសាលាសម្រាប់ក្មេង ចាក់ដីបំពេញទីធ្លាសាលាផងដែរ។

លោក ហួរ ឡុងផេង ប្រធានអង្គការសេវាកម្មដើម្បីសន្តិភាពកម្ពុជា បានឱ្យដឹងថា សកលវិទ្យាល័យនេះ មានគម្រោងជួយដល់សាលាបឋមសិក្សាផ្សេងៗទៀត ដូចជាបង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាត់ សម្រាប់សិស្សានុសិស្សដែលអាចពិសាបាននៅក្នុងសាលាថែមទៀត ដើម្បីលើកកម្ពស់កំណើននៃការអប់រំ និងការអភិវឌ្ឍរបស់បុគ្គល និងសហគមន៍។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់កំណើននៃការអប់រំ និងការអភិវឌ្ឍរបស់បុគ្គល និងសហគមន៍តាមរយៈបទពិសោធចែករំលែកនៃសេវាកម្មស្ម័គ្រចិត្ត។ នាពេលកន្លងមក ក្រុមនិស្សិតបាន ចុះជួយនៅតាមសាលាបឋមសិក្សា សហគមន៍ក្រីក្រ មជ្ឈមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលជនពិការ មជ្ឈមណ្ឌលពេទ្យកុមារនៅក្នុងខេត្ដសៀមរាប និងតាមបណ្ដាខេត្ដផ្សេងថែមទៀតផង៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បឋមសិក្សាប្រិយ៍ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីប្រឹក្សា និងយុវសិស្សជាង៣០នាក់ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

ទីប្រឹក្សា និងយុវសិស្សជាង៣០នាក់ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវពីរខ្សែ ក្នុងឃុំតាអាន ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ឯកសារវិនិច្ឆ័យក្បាលដីជិត៦.០០០ក្បាលដី ក្នុងស្រុកស្រីស្នំ ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងតវ៉ា

ឯកសារវិនិច្ឆ័យក្បាលដីជិត៦.០០០ក្បាលដី ក្នុងស្រុកស្រីស្នំ ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងតវ៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.