Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកសារវិនិច្ឆ័យក្បាលដីជិត៦.០០០ក្បាលដី ក្នុងស្រុកស្រីស្នំ ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងតវ៉ា

ដោយ Pothe Thun
30/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកសារវិនិច្ឆ័យក្បាលដីជិត៦.០០០ក្បាលដី ក្នុងស្រុកស្រីស្នំ ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងតវ៉ា
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៥.៩៤៥ក្បាលដី ស្ថិតក្នុងភូមិចំនួន៤ នៃឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានមន្ទីរជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានបិទផ្សាយជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកកាន់កាប់ ឬម្ចាស់ក្បាលដី ធ្វើការពិនិត្យផ្ទៀងផ្ទាត់និងស្នើសុំកែតម្រូវ មុននឹងឈានទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនទ្រព្យ នៅបរិវេណសាលាឆទានក្នុងភូមិជ្រោយនាងងួន។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប បានបញ្ជាក់ថា ក្បាលដីដែលធ្វើការវិនិច្ឆ័យ និងប្រកាសបិទផ្សាយនាពេលនេះមានចំនួន៥.៦៤៥ក្បាលដី ក្នុងភូមិចំនួន៤ រួមមាន៖ ភូមិឫស្សីសាញ់ ភូមិត្រុំខាងត្បូង ភូមិយាយម៉ី និងភូមិជ្រោយនាងងួន ក្នុងឃុំជ្រោយនាងងួន ដែលការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដែលការបិទផ្សាយនេះដែរ ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នាដើម្បីធានាបាននូវភាពសុក្រិតត្រឹមត្រូវ ក្នុងការចេញបណ្ណកម្មសិទ្ធិជូន។

លោកអនុប្រធានមន្ទីរបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការបិទផ្សាយរយៈពេល១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាលនឹងលើកសំណើជូនទៅឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីរូបណាដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់ និងជាក្បាលដីមិនមានទំនាស់។ ជាពិសេសម្ចាស់ដីនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់សូមមកពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យក្បាលដីខ្លួនឱ្យបានគ្រប់ៗគ្នាទៅលើឈ្មោះម្ចាស់ដីសាវតា ទំហំដី ប្រភេទទ្រព្យ ព្រោះនេះជាឱកាសចុងក្រោយដែលអ្នកពាក់ព័ន្ធទាំងអស់មានសិទ្ធិធ្វើការកែតម្រូវ ឬជំទាស់តវ៉ា ក្នុងករណីដែលពិនិត្យទៅឃើញថាមានកំហុសឆ្គងដើម្បីជំនាញធ្វើការពិនិត្យ និងកែតម្រូវជូន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ហ៊ន់ រិទ្ឋិ អភិបាលស្រុកស្រីស្នំ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាប្រការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីក្នុងសង្គមជាតិយើង។ដូច្នេះសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី សូមមកចូលរួមពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់គ្នា ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់លាស់គ្មានកំហុសឆ្គង ព្រោះវាជាឱកាសចុងក្រោយ ដែលម្ចាស់ក្បាលដីអាចមានសិទ្ធិពិនិត្យតវ៉ាបើអាក់ខាន ឬយឺតយ៉ាវ វានឹងនាំឱ្យបាត់បង់ផលប្រយោជន៍របស់បងប្អូន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រកបដោយជោគជ័យ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ៣០គ្រួសារ ក្នុងស្រុកជីក្រែង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ៣០គ្រួសារ ក្នុងស្រុកជីក្រែង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សមត្ថកិច្ចស្រុកក្រឡាញ់៖ ការចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ជាកត្តាមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ

សមត្ថកិច្ចស្រុកក្រឡាញ់៖ ការចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ជាកត្តាមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមូលដ្ឋានមានសន្តិសុខ សុវត្ថិភាពល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.