Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ទីប្រឹក្សា និងយុវសិស្សជាង៣០នាក់ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
26/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ទីប្រឹក្សា និងយុវសិស្សជាង៣០នាក់ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទីប្រឹក្សា និងយុវសិស្សជាង៣៥នាក់ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ស្ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា និងទទួលបានការបណ្ដុះបណ្ដាលមូលដ្ឋានអំពីកាកបាទក្រហមកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះបន្ថែម ក្នុងការចូលរួមក្នុងសកម្មភាពមនុស្សសធម៌ និងសកម្មភាពផ្សេងៗទៀតរបស់កាកបាទក្រហមកម្ពុជា។

ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានប្រសាសន៍ថា ការបំពាក់កន្សែងយុវជនកាកបាទក្រហម នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងអាណត្តិទី៥ ក៏ជាការកសាងធនធានមនុស្សបន្តវេន របស់សមាគមជាតិកាកបាទក្រហមកម្ពុជាយើង ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេនៅកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ទៀតថា ដើម្បីត្រៀមខ្លួនអនុវត្តឱ្យបានល្អក្នុងនាមជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា និងអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺបានជំរុញដល់ប្អូនទាំងអស់ ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវមគោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ ចូលរួមផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ក្នុងនោះក៏សូមឱ្យប្អូនៗចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន សកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹក មិត្តយុវសិស្សពិការ ធ្វើខ្លួនជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ គ្រប់តួនាទីភារកិច្ចខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗ ជាសមាជិកយុវជនទាំងអស់ ដោយត្រូវប្រកាន់ខ្ជាប់ខ្ជួន ដើម្បីកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្អូនៗ និងកិត្យានុភាពរបស់កាកបាទក្រហមកម្ពុជាយើង ហើយបន្តរួមគ្នាអនុវត្តនូវទិសស្លោកដ៏សំខាន់គឺ ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែជ្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន៕

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវពីរខ្សែ ក្នុងឃុំតាអាន ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ឯកសារវិនិច្ឆ័យក្បាលដីជិត៦.០០០ក្បាលដី ក្នុងស្រុកស្រីស្នំ ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងតវ៉ា

ឯកសារវិនិច្ឆ័យក្បាលដីជិត៦.០០០ក្បាលដី ក្នុងស្រុកស្រីស្នំ ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងតវ៉ា

គណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំល្វា ស្រុកពួក ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រកបដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.