សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនសួនកុមារមួយកន្លែងជូនដល់សាលាបឋមសិក្សា អធិបតី ស្រុកពួក ខេត្តសៀមរាប
សួនកុមារចំណាយទឹកប្រាក់អស់ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក ជាអំណោយរបស់អង្គការ Playground For Children Dongpohang Rotary នៃប្រទេសកូរ៉េខាងត្បុង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ជូនដល់ប្អូនៗសិស្សានុសិស្សក្នុងសាលាបឋមសិក្សាអធិបតី ស្ថិតនៅក្នុងភូមិអធិបតី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ តំណាងឲ្យប្រជាពលរដ្ឋ ...