Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ និងអាជ្ញាធរស្រុក នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ក្នុងវត្តចំនួន៩ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ដោយ Pothe Thun
06/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ បាននាំយកទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សា ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៃវត្តចំនួន ៩ ក្នុងបរិវេណវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាប និងលោកជំទាវ, ឯកឧត្តម ស៊ិន រុន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងស្រុក និងប្រជាពុទ្ធបរិស័ទជាច្រើននាក់។

លើកឡើងក្នុងឱកាសនោះ ឯកឧត្តម លន់ សុធី បញ្ជាក់ថា បច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាព ជូនជាតិ និងប្រជាជនកម្ពុជា រយៈពេល ២១ឆ្នាំមកហើយ ព្រមជាមួយការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយនោះ វិស័យអាណាចក្រនិងពុទ្ឋចក្រ តែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមជួយស្តារនិងអភិវឌ្ឍន័សង្គមជាតិឱ្យមានរីកចំរើន។ ដូច្នេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាលបន្តទៅមុខឲ្យបានយូរអង្វែង សម្រាប់មនុស្សជំនាន់។

ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ទោះបីរាជរដ្ឋាភិបាលបានទប់ស្កាត់ជំងឺនេះប្រកបដោយប្រសិទ្ធភាព និងពុំមានការរីករាលក្នុងសហគមន៍យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តរក្សាអនាម័យដៃជាប់ជានិច្ច និងចៀសវាងការធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ តាមការលួងលោមរបស់ជនខិលខូចមួយចំនួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ទេយ្យវត្ថុ ដែលបានប្រគេនដល់វត្តចំនួន០៩ ក្នុងស្រុកស្រីស្នំនាពេលនោះ ក្នុងមួយវត្តទទួលបាន ទៀនចំណាំវស្សាចំនួន ០១គូ, សាដក ០១, អង្ករលេខ១ ៥០គ.ក, ទឹកដោះគោ ១០កំប៉ុង, តែ ១ថង់ធំ, មី ២កេសតូច, ទឹកភេសជ្ជៈ ២យូរ, ទឹកបរិសុទ្ធ ៥យូរ, អំបិល ១០គ.ក, ត្រីខកំប៉ុង ១យូរ, ទឹកស៊ីអីវ ១យួរ, ទឹកត្រី ១យួរ, ប៊ីចេង ១គ.ក, ស្ករស ១គ.ក ប្រេងម៉ាស៊ូត ១០លីត្រ និងបច្ច័យ ៣០ម៉ឺន ៥ពាន់រៀល។ ដោយឡែក លោកចារ្យម្នាក់ ទទួលបានថវិកា ៦ម៉ឺនរៀល ចុងភៅទទួលបានថវិកា ១០ម៉ឹនរៀល និងតាជីយាយជី៨៥នាក់ ម្នាក់ៗទទួលបានថវិការ១ម៉ឺន៥ពាន់រៀល។ បន្ថែមពីនោះ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ ក៏បានប្រគេន ដល់វត្តសុវណ្ណគិរីកេសរត្រោះ និង វត្តសុវណ្ណគិរីកេសរធ្លក នូវបច្ច័យក្នុងមួយវត្ត ២០ម៉ឺនរៀល និងឧបត្ថម្ភថវិកាដល់សាលាបឋមសិក្សាល្វា ចំនួន៤០ម៉ឺនរៀល។ សរុបជាទឺកប្រាក់ ចំនួន ១០លាន៧០ម៉ឺនរៀល។

បន្ទាប់ពីបញ្ចប់ពិធីប្រគេនទានចំណាំវស្សាដល់វត្តចំនួន០៩ នៅព្រឹកថ្ងៃដដែល ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានអញ្ជើញយកទេយ្យវត្ថុមួយចំនួនប្រគេនដល់ វត្តកោះអារញ្ញបុរីដូនសុខ និងចុះទៅពិនិត្យការដ្ឋានសាងសង់ព្រះវិហារមួយកន្លែង នៅវត្តសុវណ្ណគិរីកេសរធ្លក ស្ថិតក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ដែលជាការផ្ដើមគំនិតដោយឯកឧត្តមប្រធានក្រុមការងារ និងគៀងគរបច្ច័យ សាងសង់ ដែលគិតមកដល់ពេលនេះ ដំណើរការបាន៤០ភាគរយហើយ។

អត្ថបទ៖ សេង ផល្លី

Tags: ទៀនវស្សាវត្តជ្រោយនាងងួន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិភ្នំគូលែន ខេត្តសៀមរាប

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិភ្នំគូលែន ខេត្តសៀមរាប

មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ឆមាសទី១ឆ្នាំ២០២០នេះ ជម្ងឺឆ្លងកុមារមានការថយចុះ

មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ឆមាសទី១ឆ្នាំ២០២០នេះ ជម្ងឺឆ្លងកុមារមានការថយចុះ

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តសៀមរាប នាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តសៀមរាប នាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.