Sunday, March 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនសួនកុមារមួយកន្លែងជូនដល់សាលាបឋមសិក្សា អធិបតី ស្រុកពួក ខេត្តសៀមរាប

ដោយ Pothe Thun
22/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនសួនកុមារមួយកន្លែងជូនដល់សាលាបឋមសិក្សា អធិបតី ស្រុកពួក ខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សួនកុមារចំណាយទឹកប្រាក់អស់ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក ជាអំណោយរបស់អង្គការ Playground For Children Dongpohang Rotary នៃប្រទេសកូរ៉េខាងត្បុង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ជូនដល់ប្អូនៗសិស្សានុសិស្សក្នុងសាលាបឋមសិក្សាអធិបតី ស្ថិតនៅក្នុងភូមិអធិបតី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

តំណាងឲ្យប្រជាពលរដ្ឋ ក៏ដូចសិស្សានុសិស្សនៃសាលាបឋមសក្សាអធិបតី លោក ថាន់ ហឹក អភិបាលរងស្រុកពួក សូមថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានជួយឧបត្ថម្ភនូវសូនកុមារនេះ សម្រាប់សិស្សានុសិស្សលេងកំសាន្តបន្ទាប់ពីសម្រាកពីការសិក្សារៀនសូត្រ ដើម្បីធ្វើឲ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយរឹងមាំ រៀនសូត្រឆាប់ចេះ ព្រោះក្មួយៗនេះហើយជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគតជាដើម។ លោកក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល គណៈកម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដើមី្បប្រើប្រាស់បានយូរអង្វែង និងដើមី្បបង្កើននូវចំណេះដឹងតកូនតចៅរបស់ខ្លួនថែមទៀត។

ប្រធានដឹកនាំក្រុមរ៉ូតារីរបស់អង្គការ លោក គិម ហ្យូសង់ បានលើកឡើងថា អំណោយជាសួនកុមារជូនដល់សិស្សានុសិស្សនៅកម្ពុជា គឺមិនខុសពីបំណងរបស់អង្គការ ដែលធ្វើឲ្យមានសង្ឃឹមជឿជាក់ថា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋានដាច់ស្រយ៉ាល។ ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សានុសិស្សគ្រប់ៗគ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា អង្គការលោកនៅតែបន្តជួយដល់សិស្សានុសិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការអាចធ្វើទៅបាន ហើយពួកយើងបានប្រឹងប្រែងកន្លងមកដើម្បីជួយក្នុងការសាងសង់សួនកុម៉ាបានប្រមាណជា ៥០កន្លែងហើយទូទាំងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា គឺក្នុងរយៈពេលបីឆ្នាំមកនេះ គម្រោងនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារការរាតត្បាតនៃជម្ងឺកូវិត-១៩ តែឥឡូវយើងបានចាប់ផ្ដើមការងារនេះឡើងវិញហើយ គឺជាការងារស្ម័គ្រចិត្តក្រៅប្រទេសមានច្រើនប្រភេទនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ យើងក៏សង្ឃឹមជឿជាក់ថា ឧបករណ៍ និងសួនកុមារនេះ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយរបស់កុមារក៏ដូចជាការរអភិវឌ្ឍផ្លូវចិត្តជាដើម ជាពិសេសសួនកម្សាន្តនេះ ចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនចំណង់ ធ្វើអោយសិស្សចង់មករៀនកាន់តែខ្លាំង៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បឋមសិក្សាអធិបតីសួនកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រដល់ភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និង ជួយដល់ស្ត្រី កុមារ និងជនងាយរងគ្រោះ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រដល់ភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និង ជួយដល់ស្ត្រី កុមារ និងជនងាយរងគ្រោះ

អាជ្ញាធរជាតិអប្សរា នឹងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកព័ទ្ធជុំវិញដូចពីសម័យបុរាណឡើងវិញ

អាជ្ញាធរជាតិអប្សរា នឹងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកព័ទ្ធជុំវិញដូចពីសម័យបុរាណឡើងវិញ

ក្នុងរយៈពេល៥ឆ្នាំកន្លងមក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តសៀមរាប នាអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជិត១២ពាន់លានរៀល

ក្នុងរយៈពេល៥ឆ្នាំកន្លងមក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តសៀមរាប នាអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជិត១២ពាន់លានរៀល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    12 shares
    Share 5 Tweet 3
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    28 shares
    Share 11 Tweet 7
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

    13 shares
    Share 5 Tweet 3
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.