Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់

ដោយ Pothe Thun
16/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
កិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំ សាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងប៉ាណកសាស្ត្រ (CNM) លោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងវត្តមានលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង-ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀតប្រមាណជាង ៥០នាក់ ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត លើកឡើងនូវបញ្ហាមួយចំនួន ក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើវឌ្ឍនភាពការងាររយ:ពេល៥ខែកន្លងមក ជារួមមាន៖ បញ្ហាប្រឈម, សំណូមពរ, ដំណោះស្រាយ និងផែនការអនុវត្តបន្ត បទពិសោធន៍ការងារ បញ្ហាប្រឈម ស្នើសុំអនុសាសន៍ មានផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពលម្អិតច្បាស់លាស់ ការចូលរួម គាំទ្រពីគ្រប់ស្ថាប័ន គ្រប់កំរិត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា មានប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) និង ការរាយការណ៍តាមទូរស័ព្ទចល័ត (App Applicant) អនុវត្តសកម្មភាពអង្កេតនិងឆ្លើយតបករណីជំងឺគ្រុនចាញ់ (ប្រភេទ Pf & Mix) សម្ភារៈ និងឱសថសារវន្តគ្រុនចាញ់ ការផ្គត់ផ្គង់បានគ្រប់គ្រាន់ ទាន់ពេលវេលា ការអនុវត្តផែនការ ការផ្តល់តេស្ត និងថ្នាំ ៥០តេស្ត/៥ប្រអប់ថ្នាំ (VMW)ផងដែរ។

លោកអភិបាលរងខេត្ត បានបន្តថា ចំពោះមន្ត្រី បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារបញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹងពីជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដីជួយអប់រំឲ្យមានភាពទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ ណែនាំបន្ត តាមគ្រប់រូបភាព គ្រប់សកម្មភាពដល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជំងឺគ្រុនចាញ់ នៅតាមមូលដ្ឋានដែលមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់ ដែលជាហេតុធ្វើឲ្យមានផលលំបាកក្នុងការអនុវត្តន៍សកម្មភាពមួយចំនួនដោយបញ្ហាជំងឺកូវីដ.១៩ ជាពិសេសអាជ្ញាធរដែនដីជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់នោះ យើងត្រូវធ្វើបច្ចុប្បន្នភាព សកម្មភាព អន្តរាគមន៍នានា ដូចជាកាចែកមុង, អប់រំពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ នឹងស្នើសុំអ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីជួយ អប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនចាញ់ដោយរក្សាគំលាត ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងអាល់កុលជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងប៉ាណកសាស្ត្រ (CNM) មានប្រសាសន៍ថា ចំពោះផែនការបន្ត គឺយើងត្រូវលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូម នៅឆ្នាំ២០២០ (Pf) និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ វី វ៉ាក់ នៅឆ្នាំ២០២៥ (PV) នឹងបន្តកិច្ចប្រជុំអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ បង្កើនការស្រាវជ្រាវករណីជំងឺគ្រុនចាញ់ និងការអប់រំ បន្តការប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ រៀបចំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ក្រុង បន្តការចែកមុងបន្តដល់ប្រជាជននៅតាមគោលដៅ និងចល័ត ក្រុង/ស្រុក ពង្រឹងការអង្កេតករណីគ្រុនចាញ់ និងរុករកសំបុកចម្លងជំងឺគ្រុនចាញ់ស្រាវជ្រាវ កំណត់ និងរុករកក្រុមប្រជាជនចល័តដើម្បីផ្តល់ការអប់រំ និងព្យាបាល ។

សូមជម្រាបថា រយៈពេល៥ខែដើមឆ្នាំ២០២០ ក្នុងខេត្តសៀមរាប មានករណី អ្នកជំងឺគ្រុនចាញ់ សរុប ៣២ករណី។ចំពោះការការពារជំងឺគ្រុនចាញ់ នៅឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើសកម្មភាពចុះចែកមុងជ្រលក់ថ្នាំដល់ប្រជាជនក្នុងគោលដៅចំនួន១៧០០មុង និង ប្រជាជនចល័ត ចំនួន១៣៣៤៤មុងគ្រែ និង ៣៤៧២មុងអង្រឹង នឹងសកម្មភាពត្រៀមចែកមុងជ្រលក់ថ្នាំដល់ពលករត្រឡប់ពីក្រៅប្រទេស ការអប់រំសុខភាព- សកម្មភាពផ្សព្វផ្សាយ អប់រំ ប្រើឧឃោសនស័ព្ទ នៅតំបន់ព្រៃ តាមរយៈ អ្នកស្ម័គ្រ ចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ និងមណ្ឌលសុខភាព- សកម្មភាពស្រាវជ្រាវបែបសកម្មរបស់អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់បន្ថែមទៀត៕

អត្ថបទ និង រូបថត ៖ ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: លុបបំបាត់ជំងឺគ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង

អភិបាលខេត្តសៀមរាប សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះ៧ខ្នងជូនអតីតយុទ្ធជនទីទ័លក្រនិងពិការ ក្នុងស្រុកបន្ទាយស្រី

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះ៧ខ្នងជូនអតីតយុទ្ធជនទីទ័លក្រនិងពិការ ក្នុងស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.