Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង

ដោយ Pothe Thun
16/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង
264
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង ដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលមួយចំនួននៅកន្លែងតែមួយ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។

ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ការរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង-ស្រុក របស់ខេត្តនេះ បានចូលរួមសម្រេច នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវារដ្ឋបាលកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីកាត់បន្ថយ ភាពស្មុគស្មាញ និងភាពសាំញ៉ាំនៃបែបបទនិងនីតិវិធីរដ្ឋបាល សម្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវានានា ពីរដ្ឋបាលសាធារណៈ កាត់បន្ថយជាអតិបរមានូវការិយាធិបតេយ្យ និងអំពើពុករលួយ។ ជាមួយគ្នានេះ ការិយាល័យប្រជាពលរដ្ឋ គឺជាអង្គភាពអព្យាក្រឹត្យ មានតួនាទីទទួលសម្របសម្រួលដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ឬភាពមិនប្រក្រតីណាមួយ ក្នុងការផ្តល់សេវារបស់មន្ត្រីនៅរដ្ឋបាលមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួរជម្រាបថា ការរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលមួយចំនួននៅកន្លែងតែមួយ តាមរយៈនៃការធ្វើប្រតិភូកម្មមុខងារ ផ្ដល់សេវារដ្ឋបាលប្រមាណជាង២០០ប្រភេទសេវា ពីក្រសួង-ស្ថាប័ន ចំនួន១០។ ក្នុងនោះ ខេត្តសៀមរាប បានដំណើរការការិយាល័យទាំង២នេះ បានចំនួន៧កន្លែងលើ១២ក្រុង-ស្រុក។ ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាបបានផ្ដល់សេវាសរុប ចំនួនជាង ១ម៉ឺន៦ពាន់សេវា ក្នុងទំហំទឹកប្រាក់ចំណូលសេវា ប្រមាណជាង៥ពាន់លានរៀល លើវិស័យចំនួន ១៣៕

អត្ថបទ និង រូបថត ៖ ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ការិយាល័យច្រកចេញចូលតែមួយស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះ៧ខ្នងជូនអតីតយុទ្ធជនទីទ័លក្រនិងពិការ ក្នុងស្រុកបន្ទាយស្រី

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះ៧ខ្នងជូនអតីតយុទ្ធជនទីទ័លក្រនិងពិការ ក្នុងស្រុកបន្ទាយស្រី

អភិបាលខេត្តសៀមរាប ទទួលជំនួយសម្ភារនិងស្បៀងអាហារ ពីក្រុមហ៊ុនរបស់ប្រទេសចិន

អភិបាលខេត្តសៀមរាប ទទួលជំនួយសម្ភារនិងស្បៀងអាហារ ពីក្រុមហ៊ុនរបស់ប្រទេសចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.