កម្លាំងចម្រុះរបស់ខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ភូមិសាស្ត្រស្រុកសូទ្រនិគម និង ស្រុកជីក្រែង
លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាបបាន ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទ ក្នុងបឹងទន្លេសាទ ចាប់ពីចំណុចមាត់ពាមក្នុងកំពង់ឃ្លាំង ស្រុកសូទ្រនិគម ...