Tuesday, April 13, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កម្លាំងចម្រុះ​របស់​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង​

ដោយ Pothe Thun
08/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
កម្លាំងចម្រុះ​របស់​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​វរសេនីយ៍ទោ ម៉េង សំណាង នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​របស់​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប បទល្មើស​នេសាទ ក្នុង​បឹង​ទន្លេ​សាទ ចាប់ពី​ចំណុច​មាត់ពាម​ក្នុង​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម រហូតដល់​តំបន់​មាត់​ខ្លា ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ដោយបាន​ដក​ឧបករណ៍​បរ ចំនួន​៨០​ឡុ​ក , សាច់​រ៉ាវ​ប្រមាណ ៤.៥៥០​ម៉ែត្រ , ចំរឹង​ប្រមាណ ៣.៦០០​ដើម និង​បាន​ព្រលែង​កូន​ត្រី​ប្រមាណ ១០០​គីឡូក្រាម​។​

​លោក​វរសេនីយ៍ឯក ម៉េង សំណាង ឲ្យ​ដឹង​បន្ថែមថា ក្រុមការងារ​ចម្រុះ​នេះ មាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត , កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច , នគរបាល​ស្រុក , នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ , មន្ត្រី​បរិស្ថាន , មន្ត្រីជលផល , មន្ត្រី​លេខាធិការដ្ឋាន នៃ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត និង​ប្រជា​ការពារ ដោយបាន​ប្រើប្រាស់​កាណូត​ចំនួន​៩​គ្រឿង ។​

​គួររំលឹកថា ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ដោយផ្ទាល់ ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​សរុប​ចំនួន​១,២៧៥​គ្រួសារ ដែល​រស់នៅ​ភូមិ​ចំនួន​១៣ ឃុំ​ចំនួន​១០ នៃ​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​នេសាទ​ត្រី​ក្នុង​រដូវ​ត្រី​ពង ឬ​រដូវ​បិទ​នេសាទ ដែល​រាជរដ្ឋាភិបាល​បានកំណត់ ព្រោះ​បងប្អូន​ដឹង​ហើយ​ថា ត្រី​មួយ​តើ​មាន​ពងត្រី​ប៉ុន្មាន អីចឹង​ទេ​ប្រសិនបើ​ក្នុង​រដូវ​ត្រី​ពង យើង​នាំគ្នា​ទៅ​លួច​នេសាទ​ខុសច្បាប់ យើង​មិន​ត្រឹមតែ​បំផ្លាញ​ផលប្រយោជន៍រ​បស់បង​ប្អូន​យើង​ទេ ត្រូវ​ប្រឈមមុខ​ជាមួយ​ច្បាប់ ជាពិសេស​សម្ភារ​ឧបករណ៍​រកត្រី​របស់​យើង ក៏ត្រូវ​សមត្ថកិច្ច​ចាប់​អូស​យកទៅ​ទៀត ដែល​នេះ​ធ្វើឱ្យ​យើង​ខាតបង់​លើស​ដើម​។​

ព័ត៌មានជាតិ ថ្មីៗ

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

12/04/2021
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ ដែលមានមុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ក្នុងក្រុងសៀមរាប និង សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមនេះផងដែរ

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ ដែលមានមុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ក្នុងក្រុងសៀមរាប និង សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមនេះផងដែរ

12/04/2021

​សូមបញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ពី​រដូវ​បិទ​នេសាទ នៅក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវបាន​កំណត់​យក​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ដល់ ថ្ងៃទី​៣០ ខែកញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុម្មុខ ដែល​រួមមាន​ខេត្ត​ទាំងអស់​ជំរុញ​បឹង​ទន្លេសាប និង​បណ្តា​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ផ្នែក​ខាងជើង​ចតុមុខ និង ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែតុលា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងត្បូង ខ្សែស្រប​ទន្លេចតុម្មុខ ដែលមាន​រាជធានី​ភ្នំពេញ ផ្នែក​ខាងត្បូង​ចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ស្វាយរៀង​៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាបបទល្មើស​សេដ្ឋកិច្ចស្រុកជីក្រែង​ស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មកទល់ពេលនេះស្ពានបេតុង​ទី​១ឆ្លងកាត់​ស្ទឹង​ស្រែងនៃ​ព្រំប្រទល់​២​ស្រុក របស់​ខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេចបាន ៩០​ភាគរយ​ហើយ ហើយ​គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់ នា​ដើមខែ​តុលា​ឆ្នាំ​២០១៩

មកទល់ពេលនេះស្ពានបេតុង​ទី​១ឆ្លងកាត់​ស្ទឹង​ស្រែងនៃ​ព្រំប្រទល់​២​ស្រុក របស់​ខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេចបាន ៩០​ភាគរយ​ហើយ ហើយ​គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់ នា​ដើមខែ​តុលា​ឆ្នាំ​២០១៩

​សភា​កម្ពុជា​ត្រៀម​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន នៅ​ប្រទេស​ថៃ នា​ចុងខែ​សីហា​នេះ​

​សភា​កម្ពុជា​ត្រៀម​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន នៅ​ប្រទេស​ថៃ នា​ចុងខែ​សីហា​នេះ​

មន្ត្រី​-​បុគ្គលិក​ចំនួន​៣០​នាក់​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​

មន្ត្រី​-​បុគ្គលិក​ចំនួន​៣០​នាក់​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021
នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

08/04/2021
ឥណ្ឌាបំបែកកំណត់ត្រាថ្មីដំបូង ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

ឥណ្ឌាបំបែកកំណត់ត្រាថ្មីដំបូង ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

05/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4804 shares
    Share 1922 Tweet 1201
  • សមត្ថកិច្ចចម្រុះចុះបង្រា្កបទីតាំងលួចក្លែងបន្លំចែកចាយផលិតផលម៉ាក NNP មួយចំនួននៅក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប

    4697 shares
    Share 1879 Tweet 1174
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3054 shares
    Share 1222 Tweet 764
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2277 shares
    Share 911 Tweet 569
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (59)
  • ​គ្រោះធម្មជាតិ (62)
  • ចំណេះដឹង និង ការអប់រំ (288)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,237)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,037)
  • ព័ត៌មានជាតិទូទៅ (79)
  • ព័ត៌មានអន្តរជាតិ (502)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (370)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (639)
  • សាសនា និង មនុស្សធម៌ (470)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.