Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រី​-​បុគ្គលិក​ចំនួន​៣០​នាក់​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​

ដោយ Pothe Thun
08/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រី​-​បុគ្គលិក​ចំនួន​៣០​នាក់​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​០៧ ដល់​ថ្ងៃ​០៩ ខែសីហា ឆ្នាំ​២០១៩ មន្ត្រី​-​បុគ្គលិក​មកពី​នាយក​ដ្ឋា​ន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៣០​នាក់ បាន​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​លើ​ជំនាញ​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី រយៈពេល​៣​ថ្ងៃ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អ​ង្គ​រ​។

​វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ចំណេះដឹង​លើ​ផ្នែក​ចងក្រង​ឯកសារ​រូបភាព ព្រមទាំង​ចេះ​វិភាគ​លើ​មុំ​សំខាន់ៗ​នៃ​ខ្លឹមសារ​រួម​ដើម្បី​រំលេច​នូវ​ខ្លឹមសារ​គោល​មាន​ភាពច្បាស់លាស់ ងាយ​យល់ ងាយ​ស្តាប់​។ ពិសេស​ការសរសេរ​អត្ថបទ ចាប់​មុំ​សរសេរ​សាច់រឿង ចាប់​មុំ​ការ​មេ​រ៉ា និង​បច្ចេកទេស​ថត​ដើម្បី​យកមក​ផ្សព្វផ្សាយ​បម្រើ​ដល់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​។

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះដែរ ក្រៅពី​សិក្សា​ទ្រឹស្តី នឹង​តម្រូវឱ្យ​សិក្ខាកាម​ចុះ​អនុត្ត​ជាក់ស្តែង​ក្នុង​ការផលិត​វីដេអូ​ខ្លីៗ​ផងដែរ និង​យកមក​កាត់ត​វីដេអូ​រៀបចំ​ជា​សាច់រឿង ដើម្បី​អាចឱ្យ​សិក្ខាកាម​ហ្វឹកហាត់​ព្រម​គ្នា​ដើម្បីឱ្យ​ការផលិត​វីដេអូ​នេះ​មាន​ស្តង់ដារ និង​គុណភាព ហើយ​គ្រូ​បង្គោល​នៃ​វគ្គ​សិក្សា​នេះ គឺ​លោក ប៉ោយ ឈុនលី ស្ថាបនិក​ប៉ោយ​ស្ទូ​ឌី​យោ និង​បាយម៉ាន​ហ្វៀ​ម ដែលមាន​បទពិសោធន៍​លើ​វិស័យ​ផលិត​កុន​រយៈពេល​ជាង ១៣​ឆ្នាំ​មកហើយ ។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​មូលដ្ឋានគ្រឹះ​វីដេអូ​ខ្លីៗ យល់ដឹង​ពី​ការបង្កើត​វីដេអូ​ខ្លីៗ យល់ដឹង​ពី​ការប្រើប្រាស់​កាមេរ៉ា យល់ដឹង​ពី​កម្មវិធី​បង្កើត​វីដេអូ​ខ្លីៗ អាចបង្កើត​វីដេអូ​ខ្លីៗ​មាន​រយៈពេល​២​នាទី​។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ថែរក្សា​រមណីយដ្ឋាន​អង្គរ ភារកិច្ច​ជាច្រើន​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​អនុវត្ត​ទាំង​លើ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព ហើយ​រាល់​សកម្មភាព​អភិរក្ស និង​អភិវឌ្ឍន៍​ទាំងឡាយ​ចាំបាច់​ត្រូវបាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ទម្រង់​ជា​រូបភាព និង​ជា​វីដេអូ​អំពី​សមិទ្ធិផល និង​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​សាធារណៈជន​ទូទៅ ៕

​អត្ថបទ និង​រូបភាព​៖ អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ចម្រុះ​កំពុង​បន្ត​ចុះ​កាត់​ខ្សែ​អាកាស​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ដើម្បី​កែលម្អ និង​លើក​សោភ័ណភាព​ទីក្រុង​

ក្រុមការងារ​ចម្រុះ​កំពុង​បន្ត​ចុះ​កាត់​ខ្សែ​អាកាស​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ដើម្បី​កែលម្អ និង​លើក​សោភ័ណភាព​ទីក្រុង​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បន្ត​បើក​វេទិកា​ផ្សព្វផ្សាយ​អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បន្ត​បើក​វេទិកា​ផ្សព្វផ្សាយ​អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​

នាវា​ទំនើបមួយគ្រឿង​តម្លៃ ២៤០​លាន​បាត​ត្រូវបាន​ឆេះ​អស់​ស្ទឺ​រទាំង​ស្រុង នៅក្នុង​ប្រទេស​ថៃ​

នាវា​ទំនើបមួយគ្រឿង​តម្លៃ ២៤០​លាន​បាត​ត្រូវបាន​ឆេះ​អស់​ស្ទឺ​រទាំង​ស្រុង នៅក្នុង​ប្រទេស​ថៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.