Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មកទល់ពេលនេះស្ពានបេតុង​ទី​១ឆ្លងកាត់​ស្ទឹង​ស្រែងនៃ​ព្រំប្រទល់​២​ស្រុក របស់​ខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេចបាន ៩០​ភាគរយ​ហើយ ហើយ​គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់ នា​ដើមខែ​តុលា​ឆ្នាំ​២០១៩

ដោយ Pothe Thun
08/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរនិង​ប្រជាពលរដ្ឋ មានការ​សាទរ​យ៉ាងខ្លាំងចំពោះ​ស​មិ​ទ្ឋ​ផល​ជាច្រើន​ក្នុង​រយៈពេល​១​អាណត្តិ​របស់​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់​
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សំណង់​ស្ពានបេតុង​ទី​១ មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​បត់​ត្រង់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ស្ទឹង​ស្រែង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​សាងសង់​បាន​ប្រមាណ​៩០​ភាគរយ​ហើយ ។​

​សំណង់​ស្ពានបេតុង​នេះ មាន​បណ្តោយ​ប្រវែង​៤៤​ម៉ែត្រ , មាន​ទទឹង​ប្រវែង ៦​ម៉ែត្រ និង​មាន​កម្ពស់​ប្រ​វែ​វ​១២​ម៉ែត្រ ដែល​រាប់​ពី​បាត​ស្ទឹង​ដល់​តួ​ស្ពាន ហើយ​ដែល​អាច​ធានា​ការធ្វើ​ចរាចរណ៍​លើផ្លូវ​ទឹក​ដោយ​ទូក​កាណូត ឆ្លងកាត់​ក្រោម​ស្ពាន​បាន​ក្នុង​រដូវវស្សា ដែល​ស្ពាន​នេះ បានចាប់ផ្ដើម​ការសាងសង់​នៅក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៩​នេះ ។​

​លោក តឹក សា​រិ វិស្វករ​នៃ​កងវិស្វកម្ម​សម្តេច​តេ​ជោ ហ៊ុន សែន ខេត្តសៀមរាប ដែលជា​អ្នកគ្រប់គ្រង​កិច្ចដំណើរការ​សាងសង់​នៅ​ការដ្ឋាន​នោះ បាន​ឲ្យ​ដឹងថា ៖ ស្ពានបេតុង​នេះ គ្រោង​នឹង​បញ្ចប់​ការដ្ឋាន ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់ នា​ដើមខែ​តុលា ឆ្នាំ​២០១៩​ខាងមុខ ការកសាង​ស្ពានបេតុង​មួយ​នេះ គឺ​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ការកសាង​ផ្លូវ​មួយ​ខ្សែ​ទៀតផង​ដែរ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ទីរួមស្រុក​ក្រឡាញ់ ស្របតាម​ដងស្ទឹង​ស្រែង មកកាន់​ឃុំ​សំបួរ ក្នុងស្រុក​ក្រឡាញ់ មាន​ចម្ងាយ​ប្រវែង​ជាង ១៦ គីឡូម៉ែត្រ ហើយ​ផ្លូវ​នេះ កំពុងដំណើរការ​សាងសង់​ជា​២​តំណាក់កាល គឺ​តំណាក់កាល​ទី​១ ធ្វើការ​ចាក់​ក្រាល​ដី​គ្រួស​ក្រហម និង ដំណាក់កាល​ទី​២ គឺជា​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ ១០០​ភាគរយ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​ដែល​ចុះទៅពិនិត្យ​កិច្ចដំណើរការ​សាងសង់​ស្ពាន កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប មានប្រសាសន៍ថា ស្ពាន​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែលជា​អំ​ណាយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ស្រុក​ក្រឡាញ់ និង ស្រុក​ព្រះនេត្រព្រះ ជាមួយនឹង​ការផ្តល់​អំណោយ​កសាង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​នា​រយៈពេល​កន្លងមក ហើយ​ស្ពាន​នេះ គឺជា​ស្ពានបេតុង​ទី​១ ត្រូវបាន​ស្ថាបនា​ឆ្លងកាត់​ស្ទឹង​ស្រែង ដែល​ហូរ​កាត់​ក្នុងភូមិ​សាស្ត្រ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​ជា​ដងស្ទឹង​ខណ្ឌ​ចែក​ព្រំប្រទល់​រវាង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍​បន្ថែមថា តាមរយៈ​នៃ​ស្ពានបេតុង​មួយ​នេះ ប្រជាពលរដ្ឋ នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើនយ៉ាង ដូចជា​ការធ្វើដំណើរ និង ការដឹកជញ្ជូន​ភោគផល​ដំណាំ​ឆ្លងកាត់​ស្ទឹង ដោយ​ពុំមាន​ក្តីបារម្ភ​អំពី​ហា​នី​ភ័យ​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ ដូចជា​ការចម្លង​ដោយ​ទូក កាណូត នោះឡើយ ហើយ​ដែលជា​ការដោះស្រាយ​ក្តី​ព្រួយបារម្ភ​ដ៏​ធំ​ដែរនោះ គឺ​សុវត្ថិភាព របស់​សិស្សានុសិស្ស​កូនចៅ​ប្រជាពលរដ្ឋ​ឃុំ​ប្រាសាទ ដែល​ត្រូវ​ឆ្លងស្ទឹង ទៅ​រៀនសូត្រ​នៅ​ភូមិ​បត់​ត្រង់នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ព្រំប្រទល់​ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យស្ទឹង​ស្រែងស្ពានបេតុងអំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​សភា​កម្ពុជា​ត្រៀម​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន នៅ​ប្រទេស​ថៃ នា​ចុងខែ​សីហា​នេះ​

​សភា​កម្ពុជា​ត្រៀម​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន នៅ​ប្រទេស​ថៃ នា​ចុងខែ​សីហា​នេះ​

មន្ត្រី​-​បុគ្គលិក​ចំនួន​៣០​នាក់​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​

មន្ត្រី​-​បុគ្គលិក​ចំនួន​៣០​នាក់​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​

ក្រុមការងារ​ចម្រុះ​កំពុង​បន្ត​ចុះ​កាត់​ខ្សែ​អាកាស​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ដើម្បី​កែលម្អ និង​លើក​សោភ័ណភាព​ទីក្រុង​

ក្រុមការងារ​ចម្រុះ​កំពុង​បន្ត​ចុះ​កាត់​ខ្សែ​អាកាស​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ដើម្បី​កែលម្អ និង​លើក​សោភ័ណភាព​ទីក្រុង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.