Thursday, November 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​សភា​កម្ពុជា​ត្រៀម​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន នៅ​ប្រទេស​ថៃ នា​ចុងខែ​សីហា​នេះ​

ដោយ Pothe Thun
08/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
​សភា​កម្ពុជា​ត្រៀម​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន នៅ​ប្រទេស​ថៃ នា​ចុងខែ​សីហា​នេះ​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា​(AIPA) នឹង​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៤០ នៅក្នុង ប្រទេស​ថៃ ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ជា​សមាជិក​អាយ​ប៉ា គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា នឹងចូលរួម​មហាសន្និបាត​នេះដែរ​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​ក្រុម​សភាជាតិ​អាយ​ប៉ា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ជាមួយ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​មន្ត្រី​ជំនួយការ ដែល​ត្រូវ​ចូលរួម​មហាសន្និបាត​អាយ​ប៉ា​នេះ ដើម្បី​ពិនិត្យ​សិក្សា​ខ្លឹមសារ​ឯកសារ​មួយចំនួន ដែល​នឹងត្រូវ​លើកឡើង នៅក្នុង​មហាសន្និបាត​នោះ នៅ​វិមាន​រដ្ឋសភា​។

​សូមជម្រាបថា កំឡុងពេល​មហាសន្និបាត​អាយ​ប៉ា​នេះ នឹងមាន​កិច្ចប្រជុំ​ជាច្រើន​តាម​វិស័យ​នៃ​គណៈកម្មាធិការ​របស់​អា​យ​ប៉ា មានដូចជា កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ កិច្ចប្រជុំ​គណៈកម្មាធិការ​សង្គម កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​កិច្ចប្រជុំ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី ជាដើម​។ គណៈប្រតិភូ​សភា​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​ទាំងអស់នោះ​។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា​(AIPA) ជា​អង្គការ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍ ដែលមាន​សមាជិក​ចំនួន​១០​ប្រទេស​រួមមាន ប្រទេស​កម្ពុជា ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សឹង្ហ​បុរី ថៃ វៀតណាម និង​ប្រទេស​មី​យ៉ាន់​ម៉ា​។ អាយ​ប៉ា តែងតែ​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ ដោយ​ផ្លាស់​វេន​ប្រទេស​ជា​សមាជិក​ធ្វើជា​ម្ចាស់ផ្ទះ តាម​លំដាប់​អក្ខរក្រម នៃ​ឈ្មោះ​ប្រទេស​តាម​អក្សរ​ឡាតាំង​។

​ឯកឧត្តម​បណ្ឌិត​រដ្ឋ បានស្នើ​សុំ សមាជិក​គណៈប្រតិភូ​បន្ត សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ និង​សេចក្តីព្រាង​សេចក្តីសម្រេច ដែល​មហាសន្និបាត​លើកឡើង តាម​គណៈកម្មាធិការ អោយបាន​ល្អិតល្អន់ រហូត ដល់​ថ្ងៃ​ចូលរួម​មហាសន្និបាត​៕​

Tags: AIPA​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​សភា​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​-​បុគ្គលិក​ចំនួន​៣០​នាក់​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​

មន្ត្រី​-​បុគ្គលិក​ចំនួន​៣០​នាក់​មកពី​នាយកដ្ឋាន​នានា​ចំណុះឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ផលិត​វីដេអូ​ខ្លី​

ក្រុមការងារ​ចម្រុះ​កំពុង​បន្ត​ចុះ​កាត់​ខ្សែ​អាកាស​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ដើម្បី​កែលម្អ និង​លើក​សោភ័ណភាព​ទីក្រុង​

ក្រុមការងារ​ចម្រុះ​កំពុង​បន្ត​ចុះ​កាត់​ខ្សែ​អាកាស​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ដើម្បី​កែលម្អ និង​លើក​សោភ័ណភាព​ទីក្រុង​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បន្ត​បើក​វេទិកា​ផ្សព្វផ្សាយ​អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បន្ត​បើក​វេទិកា​ផ្សព្វផ្សាយ​អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    393 shares
    Share 157 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63273 shares
    Share 43681 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9034 shares
    Share 5445 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26711 shares
    Share 22042 Tweet 1946
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.