បន្ទាយក្រអូបឃុនរាម ចូលរួមលើកកម្ពស់ជីវភាពកសិករតាមរយៈការកែច្នៃផលិតផលកសិកម្ម
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គការអាគ្រីស៊ុត បានសម្របសម្រួលកម្មវិធីបេីកដំណើរការជាផ្លូវការ បន្ទាយក្រអូបឃុនរាម ជាគម្រោងមួយ ដែលបានរៀបចំឡេីងដោយសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប មានគោលដៅចំបងសម្រាប់កែច្នៃផលិតផលកសិកម្ម ដើម្បីលើកកម្ពស់ជីវភាព និងចូលរួមដោះស្រាយបញ្ហាទីផ្សារកសិកម្មរបស់ប្រជាកសិករបន្ទាប់ពីប្រមូលផល។ សិប្បកម្មសមាគមនេះ ស្ថិតនៅក្នុងភូមិទួសគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានការចូលរួមពីកសិករក្នុងមូលដ្ឋានប្រមាណ១៩គ្រួសារ ដែលអាចកែច្នៃចេញជាប្រេងក្រអូប និងសមាជិកផ្សេងទៀតរបស់សមាគម មកពីតំបន់ជាយក្រុងសៀមរាប ...