មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកជាង១០០នាក់ បានបរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ លោកវរៈសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទចំនួន១០០នាក់ បានបរិច្ចាកឈាមជូនដល់មជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងព្យាបាលអ្នកជំងឺដែលត្រូវការឈាម ។ លោកវរៈសេនីយឯក ជិម សុវណ្ណ មានប្រសាសន៍ថា ថ្វីត្បិតតែនេះជាលើកទីមួយសម្រាប់អង្គភាពរបស់លោក ក្នុងការស្ម័គ្រចិត្តបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តក៏ពិតមែន ...