ការជួយសង្គ្រោះពីការបាក់រលំការដ្ឋានអគារនៅវត្តប្រាសាទគោកចកបានបញ្ចប់នៅម៉ោង១ទាបភ្លឺថ្ងៃទី៣ វិច្ឆិកា
នៅម៉ោងប្រមាណ១ទៀបភ្លឺថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០១៩ការកកាយរកនិងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារការបាក់រលំការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបត្រូវបានបញ្ចប់។ តាមរយៈសាធារណមតិ បានលើកឡើងថា ឧបទ្ទេវហេតុនេះ អាចកើតឡើងបណ្ដាលមកពី ការតម្លើងការដ្ឋានមានរយៈពេលយូរ ដោយពុំមានបច្ច័យគ្រប់គ្រាន់ក្នុងការកសាងបន្ត ដោយបន្សល់ទុកនូវឈើទម្រ ក្ដារពុម្ពចោល ជាបណ្ដោះអាសន្នសិន លុះទទួលបានបច្ច័យបន្ថែមពីពុទ្ធបរិស័ទ ទើបគណៈកម្មការវត្តបន្តសាងសង់បន្តទៀត។ តាមការរយៈរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជនរងគ្រោះដែលបានធ្លាក់ទៅក្នុងគំនរសំណង់ ...