Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ការជួយសង្គ្រោះពីការបាក់រលំការដ្ឋានអគារនៅវត្តប្រាសាទគោកចកបានបញ្ចប់នៅម៉ោង១ទាបភ្លឺថ្ងៃទី៣ វិច្ឆិកា

ដោយ Pothe Thun
03/12/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ការជួយសង្គ្រោះពីការបាក់រលំការដ្ឋានអគារនៅវត្តប្រាសាទគោកចកបានបញ្ចប់នៅម៉ោង១ទាបភ្លឺថ្ងៃទី៣ វិច្ឆិកា
83
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅម៉ោងប្រមាណ១ទៀបភ្លឺថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០១៩ការកកាយរកនិងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារការបាក់រលំការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបត្រូវបានបញ្ចប់។

តាមរយៈសាធារណមតិ បានលើកឡើងថា ឧបទ្ទេវហេតុនេះ អាចកើតឡើងបណ្ដាលមកពី ការតម្លើងការដ្ឋានមានរយៈពេលយូរ ដោយពុំមានបច្ច័យគ្រប់គ្រាន់ក្នុងការកសាងបន្ត ដោយបន្សល់ទុកនូវឈើទម្រ ក្ដារពុម្ពចោល ជាបណ្ដោះអាសន្នសិន លុះទទួលបានបច្ច័យបន្ថែមពីពុទ្ធបរិស័ទ ទើបគណៈកម្មការវត្តបន្តសាងសង់បន្តទៀត។

តាមការរយៈរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជនរងគ្រោះដែលបានធ្លាក់ទៅក្នុងគំនរសំណង់ មានចំនួនសរុបចំនួន១៦អង្គ/នាក់ ក្នុងនោះ របួសធ្ងន់ ៣នាក់ របួសស្រាល ១០អង្គ/នាក់ និងមនុស្សចំនួន ៣នាក់បានទទួលមរណភាពនៅក្នុងឧបទ្ទេវហេតុនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរបាការណ៍ដដែលនេះ បានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ និងស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងខេត្តសៀមរាប។

សូមរំលឹកថា ឧបទ្ទេវហេតុ បាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចកនេះ បានកើតឡើងនៅវេលម៉ោង ០២៖១៥នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ ការសង្គ្រោះបានប្រើប្រាស់មធ្យោបាយសរុបរួមមាន ៖
– កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុប ៧៧៥អង្គ/នាក់
– ប្រើប្រាស់រថយន្តសង្រ្គោះ ចំនួន ០៩គ្រឿង
– គ្រឿងចក្រមធ្យោបាយសង្រ្គោះ រួមមាន រថយន្តពន្លត់អគ្គិភ័យ ០២គ្រឿង រថយន្តស្ទូច ០៣គ្រឿង អេស្កាវ៉ាទ័រ ០៤គ្រឿង រថយន្តអគ្គិសនីចល័ត ០១គ្រឿង ។

អត្ថបទ៖ សេង ផល្លី
រូបភាព៖ បូ សាវី

Tags: បាក់រលំការដ្ឋានអគារនៅវត្តប្រាសាទគោកចក​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិជ័យសេនា នឹងចុះសួរសុខទុក្ខជនរងគ្រោះដោយសារការបាក់រលំអគារវត្តនៅខេត្តសៀមរាប

សម្ដេចពិជ័យសេនា នឹងចុះសួរសុខទុក្ខជនរងគ្រោះដោយសារការបាក់រលំអគារវត្តនៅខេត្តសៀមរាប

មនុស្ស២៨នាក់ពុលត្រីប្រៃកំពឹស នៅស្រុកពួកតែពុំមានសភាពធ្ងន់ធ្ងរឡើយ

មនុស្ស២៨នាក់ពុលត្រីប្រៃកំពឹស នៅស្រុកពួកតែពុំមានសភាពធ្ងន់ធ្ងរឡើយ

រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយជិត២លានដល់ការបោសសម្អាតមីននៅកម្ពុជា

រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយជិត២លានដល់ការបោសសម្អាតមីននៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.