ក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់សត្វមូស នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេច តេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បន្ទាប់ពីមានករណីផ្ទុះជំងឺគ្រុនឈាម
បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថាមានករណីផ្ទុះជំងឺគ្រុនឈាមនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ គូលែន ៣១៧ សៀមរាប នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រុមការងារជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមផ្លូវមួយចំនួន ក្នុងបរិវេណសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វត្តព្រះខ័នសែនជ័យ មណ្ឌលសុខភាព និង អាគារដ្ឋបាលក្នុងមជ្ឈមណ្ឌល ។ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា ...