អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនបិណ្ឌបាតទានចំពោះព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងជួបវិបត្តិភោជន ក្នុងវិបត្តិនៃជំងឺកូវីដ-១៩
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មន្រ្តីរាជការ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននាំយកបិណ្ឌបាតទានមួយចំនួន ជាអំណោយប្រកបដោយសេចក្តីសង្គ្រោះ ប្រគេនចំពោះព្រះសង្ឃដែលកំពុងជួបបញ្ហាខ្វះខាតភោជនភណ្ឌ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ នៅវត្តព្រៃព្រះ ស្ថិតក្នុងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គធំ ដែលមានព្រះសង្ឃនិមន្តមកពីបណ្តាវត្តចំនួន២ និងអាស្រមមួយផ្សេងទៀត គឺវត្តអភ័យវន្តព្រះអង្គចែង ...