Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ បើក​កិច្ចប្រជុំ​អន្តរក្រសួង លើក​ទី​៤​ពិនិត្យ​លើ សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន​

ដោយ Pothe Thun
29/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី​៤ ដើម្បី​ពិនិត្យ​លើ សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ ទទួល​ព័ត៌មាន ដែល​រៀបចំឡើង​ដោយ ក្រសួង ព័ត៌មាន បាន​បន្តដំណើរ​ការធ្វើ ការពិភាក្សាគ្នា ព្រឹក ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ក្រោម​វត្តមាន ប្រធាន​អង្គ ប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និង​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជា​អ្នកជំនាញ​ផ្នែក​ច្បាប់ មកពី​ក្រសួង គន្លឹះ តំណាង ក្រុមប្រឹក្សា​អ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រុមប្រឹក្សា​សេដ្ឋកិច្ចសង្គម វប្បធម៌ ទីស្តីការ​គណៈ រដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ពិនិត្យ​ពិភាក្សា​ក្នុងការ ចូលរួម​ផ្តល់​ធាតុ​ផ្សំ សម្រាប់​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​មាន​លក្ខ​ណះ​គ្រប់​ជ្រុងជ្រោយ តាម​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ពាក់ ព​ន្ធ័ នីមួយៗ និង​ស្របតាម​ស្ថានភាព​នយោបាយ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍​បញ្ជាក់ថា កិច្ចប្រជុំ​អន្តរក្រសួង​ជា​បន្តបន្ទាប់​មកនេះ គឺ​ដើម្បី​ស្វែងរក​ធាតុ​ផ្សំ​សំខាន់ៗ​ពី​បណ្តា ក្រសួង ស្ថាប័ន ពាក់​ព​ន្ធ័ សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធ​ទទួល ព័ត៌មាន ដែល​ក្រសួង ព័ត៌មាន ជា​អ្នកធ្វើ​ពង្រាង ហើយ​ច្បាប់​នេះ ត្រូវបាន រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច ឲ្យ​ក្រសួង​ព័ត៌មាន កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៣ ដឹកនាំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ អ្នកសារព័ត៌មាន អង្គការ សង្គម ស៊ីវិល និង​ក្រសួង ស្ថាប័ន ពាក់​ព​ន្ធ័ ដើម្បី​រៀបចំតាក់តែង​។ បន្ទាប់មក នៅក្នុង ខែកុម្ភៈ ឆ្នាំ ២០១៥ ក្រសួង​ព័ត៌មាន បាន​សហការ​ជាមួយ អង្គការ យូណេស្កូ ប្រចាំ​កម្ពុជា ដោយបាន​បង្កើត ក្រុមការងារ​បច្ចេកទេស ហៅ​កាត់​ថា TWG A 2 I ( អេ ធូ អាយ ) ហើយ​កិច្ច ពិភាក្សា​កែសម្រួល​សេចក្តីព្រាងច្បាប់​នេះ សម្រាប់​ក្រុមការងារ​បច្ចេកទេស ទើបតែ​បញ្ចប់​កាលពីពេល ឆ្នាំ ២០១៨ កន្លងទៅនេះ​។ ប៉ុន្តែ​បើ​និយាយ​ជារួម ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន កាលពីមុន​ដំបូង គឺ​ក្រសួង ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ជា​អ្នករៀបចំ តែ​ក្រោយមក រាជរដ្ឋាភិបាល​បាន ប្រគល់​មក​ឲ្យ​ក្រសួង​ព័ត៌មាន ជា​អ្នករៀបចំ​ម្តង ។​

​ឯកឧត្តម មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ប្រធាន​អនុគណៈកម្មការ​រៀបចំ​តាក់តែង សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន នៃ​ក្រសួង ព័ត៌មាន​បានធ្វើការ បញ្ជាក់ ជូន​ថា សេចក្តីព្រាងច្បាប់​នេះ គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍ​ក្របខណ្ឌ គតិយុត្ត របស់ រាជរដ្ឋាភិបាល ដើម្បី គាំទ្រ​ដល់​គោលនយោបាយ នៃ​ការធ្វើ​កំណែ ទម្រង់ ប្រព​ន្ធ័​រដ្ឋបាល និង អភិបាល កិច្ច​ល្អ ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់ រាជរដ្ឋាភិបាល​កម្ពុជា​។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ទាក់ទង​ទៅ​និង​លទ្ធផល នៃ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី ៤ ដើម្បី​ធ្វើការ ពិនិត្យ​លើ​សេចក្តីព្រាង ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន នាឱកាស​នេះ ឯកឧត្តម មាស សុ​ភ័​ណ្ឌ ប្រធាន​ក្រុម​អ្នកនាំពាក្យ ក្រសួង​ព័ត៌មាន បានធ្វើការ​បញ្ជាក់បន្ថែម ថា ៖ (​សំឡេង ក្នុង​វីដេអូ​)​។​

​អត្ថបទ និង រូបថត ៖ ក្រសួង​ព័ត៌មាន​

Tags: កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ក្រសួងព័ត៌មានសេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការ​បរិស្ថាន​ចំនួន​២ ធ្វើការ​វាយតម្លៃ​ចុងក្រោយរបស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​

អង្គការ​បរិស្ថាន​ចំនួន​២ ធ្វើការ​វាយតម្លៃ​ចុងក្រោយរបស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​

សប្បុរសជន​អូស្ត្រាលី ផ្ដល់​អាគារ​សិក្សា​មួយ​ខ្នងក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប

សប្បុរសជន​អូស្ត្រាលី ផ្ដល់​អាគារ​សិក្សា​មួយ​ខ្នងក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប

ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.