Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជន​អូស្ត្រាលី ផ្ដល់​អាគារ​សិក្សា​មួយ​ខ្នងក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប

ដោយ Pothe Thun
29/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
83
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អាគារ​សិក្សា​មួយ​ខ្នង ស្មើនឹង ៣​បន្ទប់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ថិតនៅ​សាលាបឋមសិក្សា ព្រៃធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប រួម​នឹង​លោក​ប្រធាន​អង្គការ មូលនិធិ​កសាង​អនាគត​ល្អប្រសើរ (BBFF)​។​

​ឯកឧត្តម​បណ្ឌិត សៀង ណាំ មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា សមិទ្ធផល​អាគារ​មួយ​ខ្នង​នេះ គឺជា​អំណោយ​របស់​សប្បុរសជន​អូស្ត្រាលី តាមរយៈ​អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ (BBFF)​។​

​ឯកឧត្តម​បណ្ឌិត បាន​គូសបញ្ជាក់ថា នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត ដែលជា​ឆ្អឹងខ្នង នៃ​ការអភិវឌ្ឍ​សង្គម និង​ប្រទេសជាតិ ។ ក្នុង​ន៍​យ​នេះដែរ ការអប់រំ​កសាង​សមត្ថភាព​កុមារ​តូច​នៅ​ថ្នាក់​មត្តេយ្យសាលា និង ថ្នាក់បឋមសិក្សា គឺជា​មូលដ្ឋាន​នៃ​ការចាប់ផ្តើម​មួយ​ដ៏​សំខាន់​ក្នុង​ប្រព័ន្ធ​អប់រំ​សិក្សា ដើម្បី​បង្កើត​គ្រឹះ​រឹងមាំ​និង​សមត្ថភាព​ពេញលេញ របស់​សិស្ស​កុមា​តូច ឆ្ពោះទៅរក​ឱកាស នៃ​ការបន្ត​ការសិក្សា​ទទួលបាន​ជោគជ័យ​នៅ​គ្រប់​កម្រិតសិក្សា ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ក្លាយខ្លួនជា​យុវជន​-​យុវនារី​ល្អ ជា​អ្នក​បន្តវេន​ដ៏​ក្លៀវក្លា​ក្នុងការ​ដឹកនាំ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ដែល​ភាសា​សាមញ្ញ​ក្នុងសង្គម​ខ្មែរ​និយាយថា ទំពាំង​ស្នង​ឬ​ស្សី នោះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​បណ្ឌិត​បាន​បន្ថែមថា សន្តិភាព គឺជា​កត្តា​ដ៏​សំខាន់ ដែលជា​មូលដ្ឋាន​ក្នុង​បង្កើត​ឲ្យ​មាន​បរិស្ថាន​នៃ​បរិយាកាស​សង្គម​មួយ បើក​ច្រក​យ៉ាង​ទូលំទូលាយ ទទួលយក​នូវ​ការចូលរួម​ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន លើ​វិថី​នៃ​ការអភិវឌ្ឍ​ជាតិ ។ លើ​ជ្រុង​មួយ​នៅក្នុង​កត្តា​សន្តិភាព​នេះ បណ្តា​អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​នានា​មួយផ្នែក ក្នុង​សកម្មភាព​មនុស្សធម៌ ក៏មាន​ឱកាស​យ៉ាង​ពេញលេញ ដើម្បី​បំពេញបេសកកម្ម​ជា​អន្តរជាតិ​របស់ខ្លួន លើទឹក​ដី​នៃ​មាតុភូមិ​កម្ពុជា ដែល​ធ្លាប់​ទទួលរង​វិនាសកម្ម​ដោយ​របប​ប្រល័យពូជសាសន៍ ។​

លោក Glen Winkler ប្រធាន​អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ ( BBFF ) ឲ្យ​ដឹងថា បេសកកម្ម​របស់ អង្គការ​លោក គឺត្រូវធ្វើ​ការ​ជាមួយ​សហគមន៍​ដោយផ្ទាល់ ជួយ​ដល់​កុមារ ដែល​កំពុង​រស់នៅក្នុង​គ្រួសារ​ក្រីក្រ សម្រួល​លទ្ធភាព​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ការអប់រំ បង្កើត​ចំណេះដឹង​និង​ជំនាញ ដែល​ទាំងនោះ វា​ជាការ​បង្កើត​ឱកាស​ឲ្យ​ពួកគេ បាន​កសាង​អនាគត​ល្អប្រសើរ ។ នៅក្នុង​មូលដ្ឋាន​សហគមន៍​ព្រៃធំ​នេះ កម្មវិធី​របស់ អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ បានផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស ដែល​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ​ចំនួន ១៥០​នាក់​ជា​រៀងរាល់ឆ្នាំ ដែល​មិន​ត្រឹមតែ​ជា​ឯកសណ្ឋាន​សិស្ស និង​សម្ភារៈ​សិក្សា​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​គិតគូរ​ដល់​បញ្ហា​ម្ហូបអាហារ​សម្រាប់​សិស្ស​ទាំងនោះ​ផងដែរ ហើយ​លើសពីនេះ អង្គការ​នេះ ត្រូវបាន​អនុវត្ត​កម្មវិធី​របស់ខ្លួន ដោយ​ជួយ​ដល់​សហគមន៍​លើ​ផ្នែក​សុ​ខុ​មា​ភាព តាមរយៈ​នៃ​ការកសាង​លទ្ធភាព​ប្រើប្រាស់​ទឹកស្អាត រួមចំណែក​ជាមួយ​អាជ្ញាធរ​ដែនដី កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​គោលដៅ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ផងដែរ​។​

​សូមជម្រាបថា អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ (BBFF) ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១៣ បន្ទាប់ពី​មានដំណើរ​ទស្សនកិច្ច​មួយ​មកកាន់​ខេត្តសៀមរាប ដោយ​នាយក​ក្រុមហ៊ុន Kris Matzick និង នាយក Junior Cassandra ។ អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ គឺជា​អង្គការ​សប្បុរសធម៌ បំពេញការងារ​ដោយ​ស្ម័គ្រចិត្ត មាន​ចក្ខុវិស័យ​ដោយ​ផ្តោត​ទៅ​ការលើកកម្ពស់​សុខុមាល​ភាព និង គាំទ្រ​លើ​វិស័យ​អប់រំ​សម្រាប់​សហគមន៍ នៃ ប្រទេស​កំពុងអភិវឌ្ឍន៍​។​

 

​អត្ថបទ និង រូបថត​៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាបសប្បុរសជន​អូស្ត្រាលីអង្គការ មូលនិធិ​កសាង​អនាគត​ល្អប្រសើរ (BBFF)​អាគារ​សិក្សា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់​២​រូប ថ្លែងអំណរគុណ​អភិបាលខេត្ត​សៀមរាប ដែល​បាន​យកចិត្តទុកដាក់​លើករ​ណី​ចោរឆក់​អំឡុងពេល​ពួកគេ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​

ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

ភ្ញៀវទេសចរ រងគ្រោះ​ក្នុងករណី​ចោរឆក់​កាបូបសោកស្ដាយ​ចំពោះ​អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ចុះផ្សាយ​ព័ត៌មាន​របស់ខ្លួន ដោយ​ពុំមាន​ការអនុញ្ញាត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.