Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការ​បរិស្ថាន​ចំនួន​២ ធ្វើការ​វាយតម្លៃ​ចុងក្រោយរបស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​

ដោយ Pothe Thun
29/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គការ​បរិស្ថាន​ចំនួន​២ ធ្វើការ​វាយតម្លៃ​ចុងក្រោយរបស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​
អង្គការ​បរិស្ថាន​ចំនួន​២ ធ្វើការ​វាយតម្លៃ​ចុងក្រោយរបស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​
អង្គការ​បរិស្ថាន​ចំនួន​២ ធ្វើការ​វាយតម្លៃ​ចុងក្រោយរបស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​
អង្គការ​បរិស្ថាន​ចំនួន​២ ធ្វើការ​វាយតម្លៃ​ចុងក្រោយរបស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ IUCN (International Union for Conserva tion of Nature) និង​មូលនិធិ​ភាពជា​ដៃគូ សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី ដែល​រង​ការ​គម្រាមកំហែង (CEPF) កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បានរៀបចំ​សិក្ខាសាលា វាយតម្លៃ​ចុងក្រោយ​របស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា នៅ​ខេត្តសៀមរាប​។ សិក្ខាសាលា​នេះ​បាន​ពិភាក្សា​ទៅលើ​បញ្ហា​នៃ​ការអភិរក្ស​ចម្បងៗ ដែល​កំពុង​ជួបប្រទះ​នៅ​តំបន់​ដែល​សំបូរ​ទៅដោយ​ជីវចម្រុះ ដើម្បី​ធ្វើការ​ផ្តល់ជំនួយ​សម្រាប់​យកទៅ​ធ្វើការ​អភិរក្ស​ឱ្យចំ​គោលដៅ​។

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ការផ្តល់​ជំនួយ​របស់​CEPF​សម្រាប់​ទៅលើ​ការងារ​អភិរក្ស​ជីវៈចម្រុះ គឺ​ពិត​ជាមាន​សារសំខាន់ និង​បានរួម​ចំណែក​ដល់​គោលនយោបាយ​អភិរក្ស​ជីវចម្រុះ និង​ជលផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការកំណត់​អត្តសញ្ញាណ​កាលានុវត្តភាព​ថ្មីៗ​និង​អាទិភាព​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​នៅក្នុង​តំបន់​។​

​លោក​បាន​បន្តថា សម្រាប់​វិស័យ​ជលផល​IUCN​បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​បានកំណត់​តំបន់​ដែលមាន​ជីវៈចម្រុះ​ច្រើន ហើយ​កំពុង​ទទួល​ការ​គំរាម​គំហែង និង​បាន​កំពុង​គិតគូរ​ខ្ពស់​ទៅលើ​ការអភិរក្ស​ប្រភេទ​សត្វ​ដែល​ប្រឈម​ការគ្រោះថ្នាក់​ខ្លាំង ដូចជា​អណ្តើក ត្រី​រាជ ត្រី​គោល​រាំង ផ្សោត ក​ន្ទា​យ​ក្បាល​អង្កែ​ប​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោក គង់ គឹម​ស្រេង ប្រធាន​នាយកដ្ឋាន​អភិរក្ស​ដីគោក​ខាងត្បូង​បឹង​ទន្លេរ​សាប នៃ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​ដែរ​ថា បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ជាង​៥០​តំបន់​នៅលើ​ផ្ទៃដី​ជាង​៧​លាន​ហិកតា ដោយរ​មន្ត្រី​អភិរក្ស​ជាច្រើន​បានធ្វើ​ការងារ​ការពារ​តំបន់​អភិរក្ស​ទាំងនេះ​។​ប៉ុន្តែ​សម្រាប់​ថវិកា​អនុវត្ត​ការងារ​នេះ​នៅមានកម្រិត ដូច្នេះ​ការផ្តល់​ជំនួយ​របស់​CEPF​ទៅដល់​អង្គការ​ដៃគូ​សម្រាប់​យកមក​ចូលរួម​ធ្វើ​ការងារ​អភិរក្ស​នៅ​តំបន់ការពារធម្មជាតិ​នេះ ជា​កត្តា​មួយ​ដ៏​ល្អប្រសើរ​។​

​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS Cambodia) បាន​ថ្លែងថា អង្គការ​របស់លោក​ទ​ទួលបាន​គម្រោង​ជំនួយ​ជាច្រើន​ពី CEPF ហើយ​សម្រាប់​លោក​ផ្ទាល់​គឺ​បាន​កាន់​គម្រោង​ចំនួន​ពីរ គឺមាន​គម្រោង​អភិរក្ស​អណ្តើក​លួង​នៅ​ខេត្តកោះកុង និង​កន្ធាយ​ក្បាល​កង្កែប​នៅតាម​ដង​ទន្លេរ​មេគង្គ​។​លោក​ថា បើ​គ្មាន​ថវិកា​ទាំងនេះ​ទេ​យើង​មិនអាច​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើការ​អភិរក្ស​សត្វ​ទាំងនេះ​បានទេ​។​

​លោក Scott Perkin ប្រធាន​ក្រុម​ធនធានធម្មជាតិ​របស់ IUCN ប្រចាំ​តំបន់​អាស៊ី​បាន​មាន​ស្រា​សន៍​ថា នៅក្នុង​រយៈពេល​៦​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៣ មកដល់​បច្ចុប្បន្ននេះ CEPF បានផ្តល់​ជំនួយ​ជាង ១៨០ គម្រោង ដែលមាន​ថវិកា​ជាង​១៥​លាន​ដុល្លារ​អាមេរិក ទៅដល់​ប្រទេស​ចំនួន​៦​ដែល​រួមមាន​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម បូក​ផ្នែក​ខ្លះ​នៃ​ប្រទេស​បង់​ក្លា​ដេ​ស និង​ភាគខាងត្បូង​ប្រទេស​ចិន​។​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ទទួលបាន​ច្រើនជាងគេ​ដោយសារតែ នៅ​កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ច្រើន​សម្បូ​បែប​។

​សូម​បញ្ជា​ថា នៅក្នុង​សិក្ខាសាលា​នេះ ក៏មាន​បង្ហាញ និង​ចែ​ល​រំលែក​បទពិសោធន៍​ពី​អ្នកជំនាញ​អន្តរជាតិ និង​អន្តរជាតិ​ជាច្រើន​ពាក់ព័ន្ធ​ការងារ​អភិរក្ស​ធនធានធម្មជាតិ​ជីវចម្រុះ ជាពិសេស​ការសង្គ្រោះ​សត្វព្រៃ​គ្រប់​ប្រភេទ​ដែល​កំពុង​ប្រឈម​ការ​ផុត​ពូជ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​៕

​អត្ថបទ និង រូបថត​៖ លោក​ឃុ​ត សៅ​

Tags: IUCN (International Union for Conserva tion of Natureចំ​សិក្ខាសាលា វាយតម្លៃ​ចុងក្រោយ​របស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២ ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា នៅ​ខេត្តសៀមរាបអង្គការ​បរិស្ថាន​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជន​អូស្ត្រាលី ផ្ដល់​អាគារ​សិក្សា​មួយ​ខ្នងក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប

សប្បុរសជន​អូស្ត្រាលី ផ្ដល់​អាគារ​សិក្សា​មួយ​ខ្នងក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប

ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

ជនសង្ស័យ​២​រូប ឆក់​កាបូបស្ត្រី​ជនជាតិ​អ៊ីរ៉ង់ត្រូវបាន​ឃាត់ខ្លួន​

ភ្ញៀវទេសចរ​ជនជាតិ​អ៊ីរ៉ង់​២​រូប ថ្លែងអំណរគុណ​អភិបាលខេត្ត​សៀមរាប ដែល​បាន​យកចិត្តទុកដាក់​លើករ​ណី​ចោរឆក់​អំឡុងពេល​ពួកគេ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.