មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិតានី ឃុំរុនតាឯក
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីសរុបចំនួន ៧៣១ក្បាលដី ស្ថិតនៅបរិវេណផ្ទះគំរូ ក្នុងភូមិតានី ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីស្ថិតនៅភូមិតានី ឃុំរុនតាឯក ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ឋទាំងអស់ ធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នា។ ...