Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ដោយ Pothe Thun
24/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
77
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះ ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ ផ្នែកខាងក្រៅ ជុំវិញរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើមី្បលុបបំបាត់ការលក់ដូរអាណាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ សោភណ្ឌភាពក្នុងក្រុងសៀមរាប ។

ក្នុងឱកាសនោះ លោក ពិន ប្រាកដ បានណែនាំដល់មន្ទីរជំនាញត្រូវរៀបចំខឿនសម្រាប់អ្នកថ្មើរជើង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរចូលមកកម្សាន្តនៅតំបន់ផាប់ស្ទ្រីត។ ជាមួយនោះ បញ្ហា ចំណតម៉ូតូនៅលើ ចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យនេះ គណៈកម្មការឯកភាពឲ្យដាក់ តែមួយជួរជាប់នឹងរបងមន្ទីរពេទ្យ ក្នុងការសម្រួលការកកស្ទះចរាចរណ៍នៅក្នុងតំបន់នេះ។ ចំពោះរថយន្ត ត្រូវបានអនុញ្ញាតឲ្យចតនៅលើគំនូស ដែលបានគូស ដោយឡែក ម៉ូតូរ៉ឺម៉កកង់បី ឬម៉ូតូកង់បីឥណ្ឌា គណៈកម្មការនឹងមានវិធានការដោះស្រាយ ដោយមិនទុកឲ្យពួកគាត់ចត ដោយគ្មានសណ្ដាប់ធ្នាប់នោះឡើយ។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់កងកម្លាំងនរគរបាល ដែលមានប៉ុស្តិ៍ប្រចាំការនៅតំបន់ផាប់ស្ទ្រីត មិនត្រឹមតែមានភារកិច្ចការពារសន្តិសុខប៉ុណ្ណោះទេ តែក៏ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ទូទៅ ដោយមិនត្រូវអនុញ្ញាតឲ្យ ជនណាម្នាក់មកដាក់ទីតាំងលក់ នៅលើកម្រាលនៃចិញ្ចើមផ្លូវនេះ ដែលជាហេតុបង្កឲ្យបាត់នូវសោភណ្ឌភាព និង បង្កភាពកកស្ទះចរាចរណ៍ឡើយ។ ក្នុងនោះ អាជ្ញាធរក្រុងសៀមរាប ត្រូវណែនាំដល់ម្ចាស់តូប ឲ្យរុះរើជាបន្ទាន់ ចំពោះតូបលក់ ដែលមិនអនុវត្តទៅតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោកអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់ ទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត ត្រូវពិនិត្យលទ្ធភាព ក្នុង ការរៀបចំដាំដើមឈើ ដែលជាគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន ហៅកាត់ថា ចាយកា ។ ទន្ទឹមនោះ មន្ទីរអង្គភាពពាក់ព័ន្ធ ក៏ត្រូវធ្វើការកែសម្រួល បង្គោលខ្សែភ្លើងប៉ែកខាងជើងមន្ទីរពេទ្យ ដើមី្បសម្រួលដល់ការក្រាលកម្រាលជម្រាបទឹកលើចិញ្ចើមផ្លូវក្នុងតំបន់ផាប់ស្ទ្រីតនេះ ព្រមទាំងកែសម្រួលពង្រីកផ្លូវនេះនៅពេលឆាប់ៗខាងមុខផងដែរ។

អត្ថបទ និងរូបភាព៖ ម៉ី សុខារិទ្ធ
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: មន្ទីរពេទ្យបង្អែកខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃក្នុងសង្កាត់សៀមរាប រៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី អប់រំផ្លូវចិត្ត និងសារអប់រំរាជរដ្ឋាភិបាលការពារជំងឺកូវីដ១៩

ព្រះសង្ឃក្នុងសង្កាត់សៀមរាប រៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី អប់រំផ្លូវចិត្ត និងសារអប់រំរាជរដ្ឋាភិបាលការពារជំងឺកូវីដ១៩

អាជ្ញាធរស្រុកក្រឡាញ់ ផ្សព្វផ្សាយអប់រំដល់ម្ចាស់រថយន្តឈ្នួលដឹកអ្នកដំណើរពីប្រទេសថៃមកកម្ពុជា ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩

អាជ្ញាធរស្រុកក្រឡាញ់ ផ្សព្វផ្សាយអប់រំដល់ម្ចាស់រថយន្តឈ្នួលដឹកអ្នកដំណើរពីប្រទេសថៃមកកម្ពុជា ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩

ក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ស្នើដល់រដ្ឋមន្ត្រីក្រសួង ព័ត៌មានគាំទ្រការបង្កើតកម្មវិធីបេះដូងវប្បធម៌

ក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ស្នើដល់រដ្ឋមន្ត្រីក្រសួង ព័ត៌មានគាំទ្រការបង្កើតកម្មវិធីបេះដូងវប្បធម៌

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.