Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ស្នើដល់រដ្ឋមន្ត្រីក្រសួង ព័ត៌មានគាំទ្រការបង្កើតកម្មវិធីបេះដូងវប្បធម៌

ដោយ Pothe Thun
24/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ស្នើដល់រដ្ឋមន្ត្រីក្រសួង ព័ត៌មានគាំទ្រការបង្កើតកម្មវិធីបេះដូងវប្បធម៌
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដឹកនាំក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ អ្នកស្រី ញ៉ សុខឃីម នាយិកាប្រតិបត្តិ អង្គការសកល និងជាអ្នកបណ្តុះពូជផ្កាអរគីដេ ១០ ពណ៌ បានគោរពស្នើសុំការគាំទ្រពី ឯកឧត្តម រដ្ឋមន្រ្តី ក្នុងការរៀបចំ កម្មវិធី បេះដូងវប្បធម៌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នាមជ្ឍមណ្ឌលវប្បធម៏រុស្ស៊ី ស្ថិតតាមបណ្តោយផ្លូវ ព្រះនរោត្តម ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

កម្មវិធី បេះដូងវប្បធម៏ នឹងត្រូវលើកយកនូវផ្ទាំងទស្សនីយ៏ភាព លោ្ខនបាសាក់ រឿង ព្រះទេវង្សកុមារ សំដែងដោយក្រុមល្ខោនបាសាក់ អោ សំអាង ហើយតាមរយៈកម្មវិធីនេះដែរ អ្នករៀបចំ បានគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ធ្វើជាគណៈអធិបតី។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវការគាំទ្រ និងបានចូលរួមឧបត្តម្ភ ដំណើរការរៀបចំកម្មវិធី បេះដូងវប្បធម៏ ចំនួន ២លានរៀល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកស្រី ញ៉ សុខឃីម បានជម្រាបជូនថា សម្រាប់កម្មវីធី បេះដូងវប្បធម៏ ដែលត្រូវប្រារព្ធ ធ្វើនៅពេលខាងមុខនេះ គឺមានកិច្ចសហការគ្នា ជាមួយ ទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និងសមាគមវិចិត្រសិល្បៈ ក្នុងគោលបំណងលើកស្ទួយវិស័យវប្បធម៏ និង សិល្បៈ ខ្មែរ ឲ្យបានគង់វង្ស និងរីកចម្រើន បន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសនោះដែរ តំណាង អង្គភាពទាំង ៣ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែល បានគាំទ្រ ទាំងស្មារតី និងថវិកា សម្រាប់ដំណើរការរៀបចំកម្មវិធី បេះដូងវប្បធម៏ ហើយសង្ឍឹមថា ដំណើរការរៀបចំនឹងទទួលបានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់ចូលចិត្ត វិស័យសិល្បៈបុរាណខ្មែរ ពិសេសល្ខោនបាសាក់។

ជាការកត់សម្គាល់ កាលពីពេលថ្មីៗកន្លងមកនេះ អ្នកស្រី ញ៉ សុខឃីម នាយិកា អង្គការសកល បានគោរពស្នើសុំ ការគាំទ្រ និងបើកជា ព្រឹត្តបត្រសកល ពហុផ្សព្វផ្សាយ ដែលមានចក្ខុវិស័យ ធ្វើការផ្សាយ ពាក់ពន្ធ័បញ្ហាការអប់រំ បណ្តុះបណ្តាល ស្រ្តី និងកុមារី ឲ្យមានចំណេះ និងជំនាញ រួមទាំងការបណ្តុះនូវការអភិវឌ្ឃ មាតា ឲ្យចេះអប់រំកូនចៅ ប្រកប ដោយព្រហ្មវិហារធម៏ និងការយកចិត្តទុកដាក់ដល់ កុមារ មានវ័យអាយុ ១២ ឆ្នាំ ដែលជាវ័យ កំពុងមានការរីកចម្រើន។ ទន្ទឹននេះសម្រាប់ពហុផ្សព្វផ្សាយដែលត្រូវធ្វើ គឺមានរឿងអប់រំ សំណួរចម្លើយខ្លីៗ និង ល្បែងកំសាន្តខ្លីៗ ដែលទាក់ទាញឲ្យក្មេងៗ មានការចាប់អារម្មណ៏ រៀនសូត្រ ដើម្បីធ្វើការអភិវឌ្ឃខ្លួនទៅថ្ងៃអនាគតឲ្យបានល្អ ។ ការអប់រំនេះដែរ ក៏រួម បញ្ចូលការងារកសិកម្ម ដើម្បី ឲ្យក្មេងៗចេះស្រឡាញ់ រុក្ខជាតិ និង ថនិកសត្វ ផ្សេងៗថែមទៀតផង។

ទាក់ទងទៅនិងការស្នើសុំបើក ព្រឹត្តបត្រ័សកល ពហុផ្សព្វផ្សាយ ពីសំណាក់ អ្នកស្រី ញ៉ សុខឃីម នាយិកាប្រតិបត្តិ អង្គការសកល ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានឯកភាព រួចមកហើយកាលពីពេលនោះ និង ជំរុញលើកទឹកចិត្ត ឲ្យដំណើរការងារនេះទទួល បានការ គាំទ្រច្រើន និងជោគេជ័យ៕

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន

Tags: HOT NEWS 10កម្មវិធីបេះដូងវប្បធម៌រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ដសៀមរាប ចុះពិនិត្យអាគារត្រៀមដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកសង័្សយឆ្លងជំងឺកូវីដ១៩

អភិបាលខេត្ដសៀមរាប ចុះពិនិត្យអាគារត្រៀមដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកសង័្សយឆ្លងជំងឺកូវីដ១៩

សម្រាប់រយៈពេល៣ខែខាងមុខ ខេត្តសៀមរាបមិនមានការខ្វះខាតសាច់សត្វឡើយ តែអាចនឹងខ្វះខាតបន្លែដោយសារពុំមានទឹកគ្រប់គ្រាន់

សម្រាប់រយៈពេល៣ខែខាងមុខ ខេត្តសៀមរាបមិនមានការខ្វះខាតសាច់សត្វឡើយ តែអាចនឹងខ្វះខាតបន្លែដោយសារពុំមានទឹកគ្រប់គ្រាន់

អាជ្ញាធរស្រុកបន្ទាយស្រី ផ្សព្វផ្សាយ និងអប់រំពីវិធីការពារជំងឺកូវីដ១៩ ដល់ភូមិទាំង៣៦

អាជ្ញាធរស្រុកបន្ទាយស្រី ផ្សព្វផ្សាយ និងអប់រំពីវិធីការពារជំងឺកូវីដ១៩ ដល់ភូមិទាំង៣៦

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.