អភិបាលរងខេត្តជំរុញឱ្យមន្ទីរ-អង្គភាពក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម និងសិប្បកម្មដែលមានភាពទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី ៧
មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រៀមរៀបចំតុបតែងលម្អស្តង់ពិព័រណ៍បង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងមហោស្រពអាហារខ្មែរ និងអន្តរជាតិ ក្នុងពិធីបុណ្យទន្លេរលើកទី៧ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម សិប្បកម្ម ផលិតផលកែច្នៃ និងម្ហូបអាហារ ដែលមានភាពទាក់ទាញ ដើម្បីដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី៧ ឆ្នាំ២០២៣ លើទឹកដីខេត្តកំពង់ធំ ...