សំរាមក្នុងពិធីបុណ្យអុំទូកក្នុងខេត្តសៀមរាប មានការកើនឡើងជាងឆ្នាំមុន
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងខេត្តសៀមរាប សរុបចំនួន ៤ថ្ងៃ ដែលបូករួមនឹងឯករាជ្យជាតិខ្មែរមួយថ្ងៃទៀតនោះ បានធ្វើឲ្យបរិមាណសំរាមមានការកើនឡើងជាងឆ្នាំមុន ប៉ុន្តែបញ្ហានេះ រដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដោយពុំមានមានបន្សល់ទុកសំរាមរាយប៉ាយ ក្នុងបរិវេណពិធីបុណ្យរយៈទាំង៤ថ្ងៃនោះឡើយ។ តាមការឲ្យដឹងពីលោក អ៊ិន សុខា ប្រធានការិយាល័យបរិស្ថាន នៃមន្ទីរមន្ទីរបរិស្ថានខេត្តសៀមរាប ...