បុរសម្នាក់មានទីលំនៅក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រះឃើញស្លាប់ក្នុងទឹកទក្សិណក្នុងភូមិឪឡោក
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលពីវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់អណ្តែតទឹកស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង លោកបានបញ្ជាកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាគង ចុះទៅដល់កន្លែងសាកសព ដែលស្ថិតនៅត្រង់ចំណុចទឹកទក្សិណក្នុងភូមិឪឡោក ដើម្បីធ្វើការពិនិត្យលើសាកសព ហើយបានកត់សម្គាល់សាកសពមានឈ្មោះ ហ៊ុល គឹមសាន្ត ...