ព្រះអាទិត្យ រះចំពីលើកំពូលកណ្តាលប្រាសាទអង្គរវត្តមិនមែនជាអព្ភូតហេតុឬការចៃដន្យឡើយ
ជាច្រើនឆ្នាំមកហើយ ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិមួយចំនួនយល់ច្រឡំថា ព្រះអាទិត្យ ដែលរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត គឺជាអព្ភូតហេតុ ឬជាហេតុកើតឡើងដោយចៃដន្យ ប៉ុន្តែជាការពិតទៅ វាជាការសិក្សាដឹងជាមុនលើផ្នែកតារាសាស្ត្រ នៃ អ្នកប្រាជ្ញបុរាណខ្មែរ អំឡុងពេលកសាងប្រាសាទអង្គរវត្ត ។ ព្រលឹមថ្ងៃទី២០ ឬ ២១ ខែមីនា និង ថ្ងៃទី២១-២២ ឬ ២៣ ...