ប៉ូលីសចំនួន ១៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងការប៉ះទង្គិចគ្នាចុងក្រោយ នៅហុងកុង
តាមការចុះផ្សាយរបស់ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃចន្ទទី២៦ ខែសីហានេះបានឲ្យដឹងថា មន្ត្រីប៉ូលីស១៥នាក់ បានទទួលរងរបួស បន្ទាប់ពីពួកគេប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យជាមួយ នឹងក្រុមបាតុករនៅតំបន់ Tsuen Wan ភាគខាងលិចនៃទឹកដី New Hong Kong ។ ក្រុមអ្នកតវ៉ាបានប្រើប្រាស់ ដបសាំងទៅលើមន្ត្រីប៉ូលីស និងបានប្រើប្រាស់សកម្មភាព វាយប្រហារយ៉ាងសាហាវ ...