ប៊ីចេងក្លែងក្លាយប្រមាណេជិត ២០តោន ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ខណ:ម្ចាស់ទីតាំងខាងលើ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស !
ប៊ីចេងក្លែងក្លាយប្រមាណជិត ២០តោន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការដុតបំផ្លាញចោល បន្ទាប់ពីបានធ្វើការបង្រ្កាបជាទ្រុងទ្រាយធំកាលពីឆ្នាំ២០១៩។ការដុតបំផ្លាញនេះ បានធ្វើឡើងនៅទីលានចាក់សំរាម ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) និងជាអ្នកដឹកនាំការបង្រ្កាបនេះ ...