Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែងជាង១គីឡូម៉ែត្រ ចូលទៅប្រាសាទបន្ទាយធំ

ដោយ Pothe Thun
24/06/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែងជាង១គីឡូម៉ែត្រ ចូលទៅប្រាសាទបន្ទាយធំ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១ ៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវវៀងតំបន់អង្គរ ចូលទៅកាន់ប្រាសាទបន្ទាយធំ និងប្រាសាទព្រះខ័ន ជាលក្ខណៈផ្លូវលំដែលសម្បូរទៅដោយដើមឈើតូចធំ និងព្រៃល្បោះ ព្រមទាំងវាលស្រែអមសងខាងផ្លូវ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា។

ឯកឧត្តម ឆាយ ឬទ្ធិសែន បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ មានសារៈសំខាន់បំផុតក្នុងការបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ព្រមទាំងសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើចរាចរណ៍ទៅមកសាលារៀន ឬមន្ទីរពេទ្យ។ ដើម្បីស្ថាបនាផ្លូវមួយខ្សែនេះបាន មន្ត្រីជំនាញផ្លូវថ្នល់ត្រូវសហការជាមួយអាជ្ញាធរជំនាញចុះធ្វើការសិក្សាជាមុនសិនអំពីផលប៉ះពាល់ ដោយសារភូមិសាស្ត្រនេះជារមណីយដ្ឋានអង្គរ ដែលសម្បូរទៅដោយដើមឈើតូចធំ និងបូរាណដ្ឋាន។

ឯកឧត្តម ឆាយ ឬទ្ធិសែន បញ្ជាក់ថា ផ្លូវមួយខ្សែនេះមានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ចេញពីប្រាសាទបន្ទាយធំ ទៅកាន់ផ្លូវប្រាសាទព្រះខ័ន ក្នុងការបម្រើការធើ្វចរាចរណ៍របស់ភ្ញៀវទេសចរចូលមកទស្សនា ដើម្បីបន្ថែមសក្ដានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ។ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារជំនាញ ធ្វើការសិក្សាក្នុងបង្រួញផ្លូវមួយខ្សែនេះឱ្យបានខ្លី ដើម្បីធ្វើការបញ្ចៀសនូវការប៉ះពាល់ព្រៃឈើ និងផលដំណាំរបស់ប្រជាពលរដ្ឋច្រើន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ជាមួយនឹងសម្បត្តិវប្បធម៌ និងធម្មជាតិជាច្រើន ដើម្បីបំពេញតម្រូវការដល់អ្នកទេសចរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដោយផ្ដោតលើការផ្សព្វផ្សាយអំពីសក្ដានុពលខេត្តសៀមរាប លើសពីការទស្សនាប្រាង្គប្រាសាទ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើង។ តាមរយៈផ្លូវនេះ ឯកឧត្តមជឿជាក់ថា ក្រោយស្ថាបនារួច យើងនឹងទទួលបានភ្ញៀវចូលមកទស្សនាកម្សាន្តប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ កាន់តែច្រើនឡើង ដែលបម្រើខ្សែចង្វាក់ផលិតកម្មសេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើនសេដ្ឋកិច្ចគ្រួសារដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ណែនាំដល់ក្រុមការងារបន្តក្ដាប់ឱ្យបានរាល់បញ្ហាប្រឈម ជំរុញដោះស្រាយឱ្យបានទាន់ពេលវេលា

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ណែនាំដល់ក្រុមការងារបន្តក្ដាប់ឱ្យបានរាល់បញ្ហាប្រឈម ជំរុញដោះស្រាយឱ្យបានទាន់ពេលវេលា

ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.