ប៊ីចេងក្លែងក្លាយ សញ្ញា« វែកក្រហម »ចំនួន១៨តោនត្រូវសមត្ថកិច្ចរកឃើញក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប
យ៉ាងហោចណាស់ ប៊ីចេងក្លែងក្លាយ ចំនួន១៨តោន សញ្ញា “វែកក្រហម” ត្រូវបានសមត្ថកិច្ចជំនាញ រកឃើញនៅ ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលជាទីតាំងផលិតវេចខ្ចប់ និងចែកចាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ការចុះប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ ...