ពលរដ្ឋនៅភូមិរុនតាឯក បង្ហាញអារម្មណ៍រីករាយ ដែលបានទទួលបានប័ណ្ណសមធម៌ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្ដែងការសប្បាយចិត្ដ និងថ្លែងអំណគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈថវិកា និងផ្ដល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ដែលប្រជាពលរដ្ឋដែលមករស់នៅក្នុងតំពន់នេះ ខណៈដែលពួកគាត់កំពុងជួបការលំបាកលើជីវភាពគ្រួសារ បន្ទាប់ពីចាកចេញពីលំនៅឋានមិនរៀបរយនៅក្រុងសៀមរាប ទៅនៅភូមិធម្មជាតិរុនតាឯកនេះ។ ពួកគាត់បានលើកឡើងថា ប័ណ្ណក្រីក្រនេះ បានបង្ហាញថា សម្ដេចតេជោ ហ៊ុន ...