Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាបថ្មីអះអាងថានឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព ខណៈដែលសម្តេចក្រឡាហោម ជឿជាក់ថាអភិបាលខេត្តថ្មីនេះ នឹងប្រើប្រាស់សមត្ថភាពនិងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍នូវសមិទ្ឋផលនានាក្នុងខេត្ត

ដោយ Pothe Thun
13/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
2.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសនៃប្រកាសចូលកាន់តំណែងថ្មីជាអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានប្តេជ្ញាចិត្តថា នឹងគោរពនិង អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងអនុវត្តន៍តាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំ ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេស នឹងខិតខំលើកកម្ពស់ស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងបន្តប្រពៃណីសហការជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត សំដៅសម្រេចធ្វើឱ្យបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅក្នុងខេត្ត ព្រមទាំងខិតខំសម្របសម្រួលជំរុញការបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហានានជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ឋភាព និងប្រសិទ្ឋផល ។

គួររំលឹក​ថា ឯកឧត្តម ទៀ សីហា ឋានន្តរសកិ្ត ឧត្តមមន្ត្រី ថ្នាក់​លេខ៣ បច្ចុប្បន្នជាអភិបាលរងខេត្តសៀមរាប ត្រូវបានប្រកាស​ចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ តាម​ព្រះរាជក្រឹត្​យលេខ នស.រកត ១២១៤/១៣៥៦ ដែល​ឡាយ​ព្រះហស្ថ​ដោយ​ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជំនួសឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ដែលត្រូវតែងតាំងទទួលមុខដំណែងថ្មី ជារដ្ឋលេខាធិការក្រសួងការពារជាតិ ហើយ​​ពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាបនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្ឃឹមជឿជាក់ថា ឯកឧត្តម ទៀ សីហា នឹងប្រើប្រាស់សមត្ថភាព និង បទពិសោធន៍ ដើម្បីរួមគ្នាបន្តអនុវត្តន៍បន្ថែមទៀត នូវសមិទ្ឋផល និងស្នាដៃនានាដែល ឯកឧត្តម ឃឹម ប៊ុនសុង និងថ្នាក់ដឹកនាំមុនៗសម្រេចបាន ដើម្បីអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនថែមទៀត ប៉ុន្តែសំខាន់ សំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប ផ្តល់ការគាំទ្រ និងបន្តសហការរួមគ្នាជាមួយ ឯកឧត្តម ទៀ សីហា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយសង្គម សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តសៀមរាប ឱ្យកាន់តែមានការរីកចម្រើន ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ព័ត៌មានខេត្តសៀមរាបអភិបាលខេត្ត​សៀមរាបឯកឧត្តមទៀសីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
sbr siem reap

សណ្ឋាគារ ក្នុងក្រុងសៀមរាប ក្បែរសាលារៀន ហ៊ុន សែន គ្រួស

ព្រឹកនេះ ក្រុមប្រឹក្សាខេត្តសៀមរាបបន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅគោលដៅទី៣

ព្រឹកនេះ ក្រុមប្រឹក្សាខេត្តសៀមរាបបន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅគោលដៅទី៣

រាជរដ្ឋាភិបាល​កម្ពុជាបង្ហាញ​ជំហរ​គាំទ្រនិង​លើកកម្ពស់​ជនពិការ​នៅ​កម្ពុជាឲ្យមាន​សិទ្ធ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​

រាជរដ្ឋាភិបាល​កម្ពុជាបង្ហាញ​ជំហរ​គាំទ្រនិង​លើកកម្ពស់​ជនពិការ​នៅ​កម្ពុជាឲ្យមាន​សិទ្ធ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.