Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាល​កម្ពុជាបង្ហាញ​ជំហរ​គាំទ្រនិង​លើកកម្ពស់​ជនពិការ​នៅ​កម្ពុជាឲ្យមាន​សិទ្ធ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​

ដោយ Pothe Thun
14/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រារព្ធ ទិវា​ជនពិការ​អន្តរជាតិ ដើម្បី​រំលឹក​ពី​ការតស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុង​សង្គម​របស់​ជនពិកា​រ ប្រមាណ​ជាង​១​ពាន់​លាន​នាក់ នៅក្នុង​ពិភពលោក​។​

​នៅ​ព្រឹក​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្តសៀមរាប មាន​រៀបចំ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២០ និង ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៦ ក្រោម​ប្រធានបទ «​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ធានា​ដល់​ការធ្វើ​បរិយាប័​ន្ន និង​សមភាព​» ការ​ប្រារព្ធ​ទិវា​ទាំងពីរ​នេះ បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​វិស័យ​ពិការភាព​នៅ​កម្ពុជា របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ជួយ​ដល់​ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ ឲ្យទទួល​បាន​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង ទទួលបាន​សេវា​សង្គម​និង​សេវាសាធារណ​ប្រកបដោយ​គុណភាព ។

​តួយ៉ាង រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ ដោយ​បាន​លើកឡើង​លម្អិត នូវ​គោលនយោបាយ​ជា​អាទិភាព​សម្រាប់​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា នៃ​វិស័យ​ពិការភាព សំដៅ​លើកកម្ពស់​សមត្ថ​ភាព​ស្ថាប័ន ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ សង្គម​និង​សេដ្ឋកិច្ច ក្នុងទិសដៅ​បង្កើត​កាលានុវត្តភាព​ការងារ​សម្រាប់​ជនពិការ កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ ការងារ​សំខាន់ៗ​របស់​វិស័យ​ពិការភាព​នៅ​កម្ពុជា​។ ជាពិសេស​ទៅទៀត​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ ជាតិ​គាំពារ​សង្គម ដើម្បី​កំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​ឲ្យបាន​នូវ​សន្តិសុខ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់ សុខុមាលភាព​និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់​បន្ថយ​ភាពក្រីក្រ​ជា​អតិបរិមា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ភា សុផាត ទីប្រឹក្សា​អម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​បាន​សម្រេច​ផ្ដល់ កម្មសិទ្ធិ​ដីធ្លី ជូន​យោធិន​ពិការ នៅ​ស្រុក​គូលែន ខេត្តសៀមរាប នៅ​តំបន់​អភិវឌ្ឍន៍​ជនពិការ​៣១៧ តា​កែន​កោះស្លា ខេត្ត​កំពត និង​នៅ​ភ្នំ​ឆ័ត្រ ខេត្ត​បន្ទាយមានជ័យ សម្រាប់​សាងសង់​លំនៅឋាន និង​ធ្វើ​អាជីវកម្ម កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ព្រមទាំង​បាន​ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​នៅ​សហគមន៍​។​

​ឯកឧត្តម បាន​បន្ថែមទៀតថា តាមរយៈ​សារលិខិត​របស់​សម្តេច​តេជោ បញ្ជាក់ថា ជន​មាន​ពិការភាព ត្រូវបាន​ផ្តល់​អទិភាព​ក្នុង​ការជ្រើសរើស​ឲ្យចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង ស្ថាប័ន​រដ្ឋ​ចំនួន​៤០​នៅ​ទូ​ទាំ​ប្រទេស ហើយ​នៅ​ឆ្នាំ​២០១៨​នេះ មន្ត្រី​មាន​ពិការភាព មាន​ចំនួន ២ ៨៣៩​នាក់ ស្មើនឹង ១.៩៣% នៃ​ចំនួន​រួម​មន្ត្រីរាជការ​របស់​ក្រសួង ស្ថាប័ន​រដ្ឋ​ទាំង ៤០ នោះ​។ បច្ចុប្បន្ន គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ កំពុង​ជ្រើសរើស​បន្ថែម ឲ្យ​គ្រប់​តាម​ចំនួន​អត្រាកំណត់ ២% នៅក្នុង​ឆ្នាំ​២០១៩ ។​

​បើ​តាម​របាយការណ៍​ស្តីពី​សកម្មភាព​វិស័យ​ពិការភាព ដែល​លើកឡើង​ដោយ លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប បានឲ្យដឹងថា ជន​មាន​ពិការភាព​នៅក្នុង​ខេត្ត​សៀមរាប​មាន​ចំនួន​សរុប ៧ ៦៣៧​នាក់ ចំពោះ​ជន​មាន​ពិការភាព បាន​ទទួល​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​មាន​ចំនួន ២ ១៤៩​នាក់ ក្នុងនោះ​មាន​បន្ទុក​ប្រពន្ធ ១ ៨០២​នាក់ មាន​បន្ទុក​កូន ១ ៩១២​នាក់ បន្ទុក​អ្នកបម្រើ ១០៩​នាក់ ។ ក្រោម​កិច្ចសហការ​ជាមួយ​សមាគម​អតីតយុទ្ធជន​កម្ពុជា មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប បាន​ផ្តល់​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ជូន​ជន​មាន​ពិការភាព ជា​អតីត​យុទ្ធជន​បាន​ចំនួន ២ ១៤៩​នាក់ និង​មាន​ការផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា​ដោយ​ឥតគិតថ្លៃ ផងដែរ ៕

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហ​រិទ្ធ និង​លោក ងិន គឹម​ឡេង​
​សម្រួល​អត្ថ​បទៈ លោក សេង ផល្លី​

Tags: ជនពិការទិវា​ជនពិការ​អន្តរជាតិបុរីរដ្ឋបាលខេត្តសៀមរាបមន្ទីរ​សង្គមកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រហូតមក​ដល់​ត្រីមាស​ទី​បីនៅ​ឆ្នាំ​២០១៨គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជាបាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ហោច៥​ពាន់​លាន​ដុល្លារ

រហូតមក​ដល់​ត្រីមាស​ទី​បីនៅ​ឆ្នាំ​២០១៨គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជាបាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ហោច៥​ពាន់​លាន​ដុល្លារ

ការជួញដូរ​មនុស្សនឹង​រឹតតែ​មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំងនិង​ប្រទាក់ក្រឡា​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​

ការជួញដូរ​មនុស្សនឹង​រឹតតែ​មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំងនិង​ប្រទាក់ក្រឡា​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​

វត្ត​អារញ្ញ​សាគរធ្វើ​ពិធី​ឆ្លងដងទង់​ព្រះវិហារក្លោងទ្វារ​វត្ត​អារញ្ញ​សាគររួម​និង​សមិទ្ធិផល​ជាច្រើន​

វត្ត​អារញ្ញ​សាគរធ្វើ​ពិធី​ឆ្លងដងទង់​ព្រះវិហារក្លោងទ្វារ​វត្ត​អារញ្ញ​សាគររួម​និង​សមិទ្ធិផល​ជាច្រើន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.