Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

រហូតមក​ដល់​ត្រីមាស​ទី​បីនៅ​ឆ្នាំ​២០១៨គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជាបាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ហោច៥​ពាន់​លាន​ដុល្លារ

ដោយ Pothe Thun
14/12/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈ​របាយការណ៍​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបង្ហាញ​ថា រហូតមក​ដល់​ត្រីមាស​ទី​បី នៅ​ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២​លាន​គ្រួសារ បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានដូចជា សេវា​សន្សំ សេវា​ផ្ទេរប្រាក់ និង​ទូទាត់ ក្នុងនោះ​សេវា​ប្រាក់កម្ចី​បាន​ផ្ដល់ឲ្យ​ប្រជាពលរដ្ឋ ប្រមាណ ៥,០០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ​ធ្នូ ឆ្នាំ ២០១៨ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​រៀបចំ​សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ នៅ​ខេត្ត​សៀមរាប ស្តីពី ការគ្រប់គ្រង​បម្រែបម្រួល ដើម្បី​អនាគត​ប្រកប​ដោយ​និរន្ត​ភាព ក្រោម​ប្រធានបទ​៖ បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​។ ការ​ប្រារព្ធ​សន្និសីទ​ប្រចាំ​ឆ្នាំ​នេះ​ឡើង ដើម្បី​រំលឹក​ពី​សមិទ្ធិផល ដែល​សម្រេចបាន នា​ពេលកន្លងមក និង​ចែករំលែក​នូវ​បទពិសោធន៍ ព័ត៌មាន​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ទាំង​ក្នុងប្រទេស និង​អន្តរជាតិ ក៍​ដូចជា បង្កើន​បរិយាកាស​រីក​រាយ និង​ភាពស្និទ្ធស្នាល​រវាង​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិ​ប​តិ្តក​រ វិនិយោគិន និង​ម្ចាស់ជំនួយ​នានា បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​នេះ​ក៏​ជា​ឱកាស ផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ​ទាំងទ្បាយ ដើម្បី​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ បាន​ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​ទាន់​ពេលវេលា​សម្រាប់​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម និង​បម្រែបម្រួល​នានា នាពេល​អនាគត​។​

​ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ នៃ​ធនាគារជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា​៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ​២០១៨ បន្ត​មាន​ការរីកចម្រើន​ទាំង​វិសាលភាព និង​ផ្តល់​នូវ​ផលិតផល​មីក្រូហិរញ្ញវត្ថុ​ថ្មីៗ និង​សំបូរបែប ជាពិសេស​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ទន្ទឹម​នឹង​នោះ​ពួកគេ ក៏​បាន​ប្រកាន់ខ្ជាប់​នូវ​តួនាទី​របស់​ខ្លួន ក្នុង​ការលើកកម្ពស់​ហិរញ្ញប្បទាន​ជនបទ​គួរ​ជាទី​មោទនៈ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ បន្តថា​៖ ក្នុងនាម​អាជ្ញាធរ​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​ចាំបាច់​ត្រូវតែ​ថ្លឺងថ្លែង​រវាង​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​បទ​បញ្ញតិ​ប្រុងប្រយ័ត្ន ដែល​គាំទ្រ​ដល់​ស្ថេរភាព​ហិរញ្ញវត្ថុ​ក្នុង​ការប្រកួតប្រជែង ភាពបត់បែន នៃ​បច្ចេកវិទ្យា និង​ការ​ជម្រុញ​បរិយាប័​ន្ន​ហិរញ្ញវត្ថុ​។ ជាមួយនឹង​គោលបំណង​លើកកម្ពស់​បរិយាប័​ន្ន​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា ក៍​បាន​ចូលរួម​ជា​សមាជិក​ពេញលេញ របស់​សហព័ន្ឋ​បរិយាប័​ន្ន​ហិរញ្ញវត្ថុ ហៅ​កាត់​ថា AFI ជា​អង្គភាព​អន្តរជាតិ​មិន​ស្វែងរក​ប្រាក់ចំណេញ និង​មាន​សមាជិក​អ្នករៀបចំ​គោលនយោបាយ​អនុវត្ត​ជា​ស្តង់ដារ​រួម និង​វេទិកា​ចែករំលែក​បទពិសោធ​និង​ចំណេះដឹង​ផ្សេងៗ លើ​ការលើកកម្ពស់​បរិយា​ប័ន្នហិរញ្ញប្បទា​ន ទន្ទឹមនឹងនេះ ធនាគារជាតិ​នៃ​កម្ពុជា ក៍​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាន់ខ្ពស់ នៃ​ការលើកកម្ពស់​បរិយាប័​ន្ន​ហិរញ្ញវត្ថុ សម្រាប់​ស្ត្រី​របស់​សហព័ន្ឋ​AFI​ផងដែរ ។​

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​សម្រួល​អត្ថ​បទៈ លោក សេង ផល្លី​

Tags: គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាក់​កម្ចី​ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការជួញដូរ​មនុស្សនឹង​រឹតតែ​មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំងនិង​ប្រទាក់ក្រឡា​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​

ការជួញដូរ​មនុស្សនឹង​រឹតតែ​មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំងនិង​ប្រទាក់ក្រឡា​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​

វត្ត​អារញ្ញ​សាគរធ្វើ​ពិធី​ឆ្លងដងទង់​ព្រះវិហារក្លោងទ្វារ​វត្ត​អារញ្ញ​សាគររួម​និង​សមិទ្ធិផល​ជាច្រើន​

វត្ត​អារញ្ញ​សាគរធ្វើ​ពិធី​ឆ្លងដងទង់​ព្រះវិហារក្លោងទ្វារ​វត្ត​អារញ្ញ​សាគររួម​និង​សមិទ្ធិផល​ជាច្រើន​

អភិបាលខេត្ត​សៀមរាបបង្ហាញ​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​រវាង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រី​របស់​បារាំង ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​

អភិបាលខេត្ត​សៀមរាបបង្ហាញ​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​រវាង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រី​របស់​បារាំង ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    177 shares
    Share 71 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.