ខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាបទទួលប្រជាពលរដ្ឋដែលទើបត្រឡបមកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យកំពុងខ្វះខាតកន្លែងដាក់
រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខេត្តសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានឲ្យដឹងថា បច្ចុប្បន្នដោយមានការភ័យខ្លាចចំពោះការរកឃើញវិរុសបំប្លែងខ្លួនថ្មីប្រភេទ ឌែលតា (Delta) ទៅលើប្រជាពលរដ្ឋខ្មែរ ...