Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាបអះអាងថា សាច់​ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​យកទៅដាក់​លក់​នៅលើ​ទីផ្សារគឺ​មាន​សុវត្ថិភាព​ទាំងអស់​

ដោយ Pothe Thun
01/03/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បន្ទាប់ពី​មាន​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ក្នុង​ការបរិភោគ​សាច់ជ្រូក ដោយ​អ្នកខ្លះ​មិន​ហ៊ាន​ទទួលទាន​សាច់ជ្រូក​ផងដែរ ប៉ុន្តែ​សាច់ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​យកទៅ​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺ​គ្មាន​មេរោគ​ឆ្លង​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​បរិភោគបាន​ដោយមាន​សុវត្ថិភាព ។​

​លោក ព្រំ វិច មានប្រសាសន៍​យ៉ាង​នេះ នៅក្នុង​កិច្ចប្រជុំ​មួយ ជាមួយ​ម្ចាស់​សត្តឃាតដ្ឋាន​ទាំងអស់​នៅក្នុង​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ។​

​លោក ព្រំ វិច បាន​បញ្ជាក់ទៀតថា រាល់​សត្វ​ជ្រូក​ទាំងអស់ ដែល​ដឹក​ចូល​សត្តឃាតដ្ឋាន​មុននឹង​ពិឃាត​យក​សាច់ជ្រូក​ទាំង​អស់ ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ដូចជា មុន​ពិឃាត​ពេល​ល្ងាច​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ទៅលើ​សុខភាព​ជ្រូក បើ​ឃើញ​ថា សត្វ​នោះ​មាន​សុខភាព​ល្អ​ទើប​អនុញ្ញាតឱ្យ​ពិឃាត បន្ទាប់​ពី​ពិឃាត​បាន​សាច់​ហើយ​មន្ត្រី​ជំនាញ​យក​សាច់​ជ្រូក​នោះ ពិនិត្យមើល​មេរោគ​សិន បើ​ឃើញ​ថា គ្មាន​មេរោគ​ទេ ទើប​បោះត្រា​នៅលើ​សាច់ជ្រូក​នោះ​អាច​ឱ្យ​នាំ​ទៅ​លក់​នៅលើ​ទីផ្សារ​បាន ហើយ​ចំពោះ​ការផ្សាយ​របស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា នៅ​ខេត្ត​សៀមរាប​មាន​ផ្ទុះ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នោះ លោក​សូម​បដិសេធ​ថា បច្ចុប្បន្ននេះ គ្មាន​ជំងឺ​នេះ​កើតឡើង​នៅក្នុង​ខេត្ត​សៀមរាប​ឡើយ ប៉ុន្តែ​ចំពោះ​សាច់​ជ្រូក​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ ហើយ​ពិឃាត​យក​សាច់​ហូប​នោះ លោក​មិន​ហ៊ាន​ធានា​ទេ ព្រោះ​សត្វ​នោះ​មិន​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ដោយសារ​តែ​ខេត្ត​សៀមរាប​ជា​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​កម្ពុជា បច្ចុប្បន្ននេះ មន្ត្រី​ជំនាញ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ត្រួតពិនិត្យ​គុណភាព​សាច់​ដែល​ដាក់​លក់​នៅលើ​ទីផ្សារ ព្រោះថា បើ​មាន​បញ្ហា​ណាមួយ​កើតឡើង វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​អ្នក​ខេត្ត​សៀមរាប​នេះ​តែម្តង ហើយ​បើ​ទោះបីជា​បច្ចុប្បន្ននេះ នៅក្នុង​ខេត្ត​សៀមរាប ឬ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ការឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្តី ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនបាន​នៅ​ស្ងៀម​ទេ គឺ​បាន​តាមដាន ស្រាវជ្រាវ​យ៉ាង​ហ្មង​ចត់ និង​ជា​ប្រចាំ​ទៅលើ​សុខភាព​សត្វ​ជ្រូក​នៅ​ទូទាំង​ខេត្ត និង​បាន​ណែនាំ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូលផ្តុំ​ជ្រូក និង​ទីផ្សារ​ជ្រូក ឱ្យ​ធ្វើ​អនាម័យ​ឱ្យបាន​ជា​ប្រចាំ ។​

​ក្នុងឱកាស​នោះ លោក ទា គឹម​សុទ្ធ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​សា​ព័ត៌មាន​ប្រសិនបើ​ទទួលបាន​ដំណឹង​សង្ស័យថា មាន​សត្វ​ជ្រូក ឬ​សត្វ​ផ្សេងៗ​ទៀត មាន​ការឆ្លង​ជំងឺ​សូម​រាយការណ៍​មក​មន្ទីរ ដើម្បី​មន្ត្រី​ជំនាញ​របស់​យើង​មាន​វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា ។​

​សូមបញ្ជាក់​ថា នៅ​ក្នុង​មួយ​ថ្ងៃ នៅក្នុង​ខេត្ត​សៀមរាប​ត្រូវការ​សាច់ជ្រូក​ប្រមាណ​ជាង​១៣​តោន សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ហើយ​សត្វ​ជ្រូក​ភាគច្រើន គឺជា​ជ្រូក​ក្នុងស្រុក និង​មាន​ការ​នាំចូល​ពី​ប្រទេស​ថៃ​តិចតួច ប៉ុន្តែ​គ្មាន​ការ​នាំចូល​ពី​ប្រទេស​វៀតណាម​ឡើយ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលខេត្តសៀមរាបបសុពេទ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទសាច់​ជ្រូក​​សត្តឃាតដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព​និង​សណ្តា​ប់ សម្រាប់​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ នៅ​ខេត្ត​សៀមរាប​

អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព​និង​សណ្តា​ប់ សម្រាប់​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ នៅ​ខេត្ត​សៀមរាប​

អគ្គស្នងការ​រង​នគរបាលជាតិបង្ហាញថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​ការចូលរួម​ការពា​រ​សន្តិសុខ​ជាតិ អភិវឌ្ឍ​សង្គម ស្រឡាញ់​និង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​

អគ្គស្នងការ​រង​នគរបាលជាតិបង្ហាញថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​ការចូលរួម​ការពា​រ​សន្តិសុខ​ជាតិ អភិវឌ្ឍ​សង្គម ស្រឡាញ់​និង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​

ព្រឹក​មិញ​នេះសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបរៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន​ក្នុង​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា​

ព្រឹក​មិញ​នេះសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបរៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន​ក្នុង​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.