Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹក​មិញ​នេះសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបរៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន​ក្នុង​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា​

ដោយ Pothe Thun
01/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
60
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​ព្រឹក​មិញ​នេះ លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ដឹកនាំ​សមាជិក​គណៈកម្មាធិការ​សាខា គណៈ​កិត្តិយស មន្ត្រី​និយោជិត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជន​កាកបាទក្រហម​កម្ពុជា ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត មន្ត្រីរាជការ មន្ត្រី​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត គរុ​សិស្ស​នៃ​សាខា​គរុកោសល្យ និង​វិក្រឹតកា​រខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សរុប​ជាង ២៧០​នាក់ បានធ្វើ​ពលកម្ម​សម្អាត​បរិស្ថាន​ក្នុង​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៤ ថ្ងៃកំណើត​កាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០១៩) និង ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា ដោយ​ធ្វើ​សកម្មភាព​ក្រី​មែកឈើ បោស​ស្លឹកឈើ​ងាប់ ជម្រះ​ស្មៅ ធ្វើ​ជា​ផ្លូវកា​រពារ​ភ្លើង​ឆេះ ដែល​អាច​រាលដាល​ដល់​ដើមឈើ​ក្នុង​ឧទ្យាន​សហស្សវត្សរ៍ ជាយថាហេតុ ។​

​ប្រការ​មួយ​ទៀត គឺ​ដើម្បី​បញ្ជាក់​ពី​សកម្មភាព​ចូលរួម​របស់​ប្អូនៗ​យុវជន​កាកបាទក្រហម​កម្ពុជា ដូចដែល​ពាក្យស្លោក​បាន​លើកឡើង​ថា “​យុវជន​កំពុង​នាំគ្នា​ធ្វើ​សកម្មភាព​” រួម​ជាមួយ​មន្ត្រី​ដែល​មក​ពី​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដែល​ជា​មន្ត្រី​ជំនាញ បានធ្វើការ​ក្រី​តាក់តែង កាប់​មែកឈើ​ដែល​ចាស់ៗ និង​កាប់​កូនឈើ​តូចៗ​គ្មាន​ប្រយោជន៍​ចោល ដើម្បី​ឱ្យ​ដើម​របស់​វា​អាច​លូតលាស់​បានល្អ ។​

​លោកជំទាវ ទា​ង អេង ទៀ សីហា បាន​មានប្រសាសន៍ថា ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក​ស្រ​ហម​កម្ពុជា ដែល​ស្ថិត​លើ​ទឹកដី​ដ៏​បវរ​នៃ​ខេត្ត​សៀមរាប​អង្គរ​នេះ ជា​មរតក​ដ៏​ថ្លៃថ្លា​របស់​កាកបាទក្រហម​កម្ពុជា ហើយ​មាន​អាយុកាល ២០​ឆ្នាំ​ហើយ ដែល​បាន​ដាំ​ដុះ​ឡើង​តាំងពី​ឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោម​ព្រះអធិបតីភាព​ខ្ព​ង​ខ្ព​ង់ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា មាន​ទំហំ ៥ ហិកតា និង​មាន​ដើមឈើ​ចំនួន ២.៤៦០​ដើម ហើយ​ឧទ្យាន​សហស្សវត្ស​នេះ ជា​គម្រប​ធម្មជាតិ ជា​ផ្អែក​មួយ​ក្នុង​ការការពារ​បរិស្ថាន​តំបន់​អង្គរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​កម្មវិធី​សម្អាត​បរិស្ថាន​ក្នុង​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាបសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សសាលា​បឋមសិក្សាហ៊ុនសែនស្រះស្រង់សិក្សា​ពី​ប្រវត្តិ​សមុច្ច័យ​បុរាណនៅ​សារមន្ទីរ​ព្រះ​នរោត្ដម សីហនុ​-​អង្គរ​

សិស្សសាលា​បឋមសិក្សាហ៊ុនសែនស្រះស្រង់សិក្សា​ពី​ប្រវត្តិ​សមុច្ច័យ​បុរាណនៅ​សារមន្ទីរ​ព្រះ​នរោត្ដម សីហនុ​-​អង្គរ​

ភ្លើង​ឆេះ​ព្រៃ​មួយ​កន្លែង​ស្ថិតនៅក្នុង​ភូមិ​អញ្ចាញសង្កាត់​នរគ​ធំកាល​ពី​ល្ងាចម្សិលមិញ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ចេញ​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា​

ភ្លើង​ឆេះ​ព្រៃ​មួយ​កន្លែង​ស្ថិតនៅក្នុង​ភូមិ​អញ្ចាញសង្កាត់​នរគ​ធំកាល​ពី​ល្ងាចម្សិលមិញ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ចេញ​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា​

យុវជន​២​នាក់ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀនរួម​ទាំង​វត្ថុតាងត្រូវ​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

យុវជន​២​នាក់ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀនរួម​ទាំង​វត្ថុតាងត្រូវ​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.