Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាបទទួលប្រជាពលរដ្ឋដែលទើបត្រឡបមកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យកំពុងខ្វះខាតកន្លែងដាក់

ដោយ Pothe Thun
15/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាបទទួលប្រជាពលរដ្ឋដែលទើបត្រឡបមកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យកំពុងខ្វះខាតកន្លែងដាក់
257
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខេត្តសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានឲ្យដឹងថា បច្ចុប្បន្នដោយមានការភ័យខ្លាចចំពោះការរកឃើញវិរុសបំប្លែងខ្លួនថ្មីប្រភេទ ឌែលតា (Delta) ទៅលើប្រជាពលរដ្ឋខ្មែរ ដែលចំណាកស្រុកពីក្រៅប្រទេស ដែលមេរោគនេះមានភាពកាចសាហាវជាងមេរោគធម្មតា ហើយបច្ចុប្បន្នប្រទេសកម្ពុជាក៏បានរកឃើញចំនួន២២ករណីផងនោះ ទើបប្រមុខរាជរដ្ឋាភិបាលកំណត់ឲ្យប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័កនៅខេត្តឧត្តរមានជ័យដែលជាខេត្តជាប់ព្រំប្រទល់។ ប៉ុន្ដែជាក់ស្ដែងពេលនេះ ប្រជាពលរដ្ឋចំណាកស្រុកកាន់តែមានចំនួនច្រើន លើសពីបន្ទុកទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខ្សែត្រៀមទី២ បន្ទាប់ពីខេត្តឧត្តរមានជ័យ ក្នុងការទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងអស់ ទោះមិនមែនមានស្រុកកំណើតនៅខេត្តសៀមរាបក៏ដោយ។

សូមជ្រាបថា គិតចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានប្រជាពលរដ្ឋចំណាកស្រុកត្រឡបមកពីក្រៅប្រទេសវិញមានចំនួន ៧៨៤៦នាក់ ស្រី៣១៦១នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតផ្លូវការមួយ ដោយផ្អែកតាមសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ ឌែលតា និងដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទឌែលតានេះ រដ្ឋបាលខេត្តបានធ្វើការណែនាំដល់គណៈអភិបាលក្រុង/ស្រុក បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។ ក្នុងត្រូវពង្រឹងវិធានការណ៍ចត្តាឡីស័ក នៅតាមមណ្ឌលឲ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសចំពោះប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលត្រឡប់ទៅមូលដ្ឋានរស់នៅវិញ ត្រូវធ្វើការត្រួតពិនិត្យឲ្យមានម៉ត់ចត់ក្នុងករណីដែលប្រជាពលរដ្ឋ ពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័ក នៅតាមព្រំដែន និងត្រូវពង្រឹងការអនុវត្តវិធានការទាំងផ្នែករដ្ឋបាល ផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែរយៈចម្លងនែមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋាន ដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ៕

អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ធ្វើចត្តាឡីស័កប្រជាពលរដ្ឋដែលទើបត្រឡបមកពីក្រៅប្រទេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យ ១០មករា១៩៧៩ ជាទីតាំងទី៤ សម្រាប់ជាកន្លែងព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យ ១០មករា១៩៧៩ ជាទីតាំងទី៤ សម្រាប់ជាកន្លែងព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ-១៩

យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ នៅតាមបណ្តារឃុំទាំង៩ ក្នុងស្រុកប្រាសាទបាគង បានចាប់ផ្តើមដំណើរការហើយនៅព្រឹកនេះ

យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ នៅតាមបណ្តារឃុំទាំង៩ ក្នុងស្រុកប្រាសាទបាគង បានចាប់ផ្តើមដំណើរការហើយនៅព្រឹកនេះ

ភ្លើងឆេះព្រៃធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យសីតុណ្ហភាពកើនឡើងខ្លំាង ក្រុមពន្លត់អគ្គិភ័យរាប់ម៉ឺននាក់ កំពុងប្រយុទ្ធតស៊ូ

ភ្លើងឆេះព្រៃធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យសីតុណ្ហភាពកើនឡើងខ្លំាង ក្រុមពន្លត់អគ្គិភ័យរាប់ម៉ឺននាក់ កំពុងប្រយុទ្ធតស៊ូ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.